ករណីស្ត្រីជនជាតិចិនធ្លាក់ពីលើសណ្ឋាគារនៅខណ្ឌដូនពេញជាករណីចាប់ជម្រិតដោយជនជាតិចិនគ្នាឯង

0
2147

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនដែលធ្លាក់ពីលើសណ្ឋាគារនៅខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបញ្ចាក់ថាជាករណីចាប់ជម្រិតដោយជនជាតិចិនគ្នាឯង ដែលកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅនៅបន្ទប់ជាន់ទី៦ ស្ថិតនៅសណ្ឋាគាររំដួលមានទីតាំងស្ថិតនៅចំណុច អគារលេខ៦៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ទៀតថាក្រោយពីទទួលបានព័ត៌មានភ្លាម គណៈបញ្ជាការឯកភាពខណ្ឌសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសង្គ្រោះជនរងគ្រោះបន្ទាន់ទៅមន្ទីរពេទ្យ ក្នុងនោះផងដែរ ដោយមានតម្រុយក្នុងការសង្ស័យភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ដើម្បីធ្វើការសាកសួរ ជាលទ្ធផលកម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន០៣នាក់ ដែលបានប្រព្រឹត្តបទល្មើស បង្ឃាំងមនុស្សធ្វើទារុណកម្មជំរិតយកប្រាក់ ទៅលើជនេងគ្រោះចំនួន០២នាក់ ប្រុស០១នាក់ និងស្រី០១នាក់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌដូនពេញដើម្បីស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងបញ្ចូនទៅចាត់ការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...