មនុស្ស២នាក់រងរបួសបណ្តាលមកពី ម៉ូតូម៉ាក Honda បុករថយន្តម៉ាកHighlander

0
5695

ភ្នំពេញ ៖ ម៉ូតូម៉ាក Honda បុករថយន្តរថយន្តម៉ាកHighlander បណ្តាលឲ្យមនុស្សរងរបួស២នាក់ កាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ លើផ្លូវ១៥១ ត្រង់ចំណុខាងលិចផ្សារត្រពាំងព្រាយ ស្ថិតនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាក Honda C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1-CR.7390 ធ្វើដំណើរលើផ្លូវ១៥១ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយម៉ូតូឈ្មោះ ពៅ ពុធ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិពញាឮ ឃុំពញាឮ ស្រុពញាឮ ខេត្តកណ្តា (រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះ ភិន សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិឃុំ ដូចអ្នកបើកបរខាងលើ (រងរបួសស្រាល) លុះមកដល់កន្លែងកើតហេតុ ម៉ូតូបានរ៉េចង្កូដមកឆ្វេងដៃ បុកជាមួយនិង រថយន្ត ០១គ្រឿង ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-AE.9973 ធ្វើដំណើរលើផ្លូវ១៥១ ក្នុងទិសដៅពីកើតទៅលិច អ្នកបើកបររថយន្តឈ្មោះ គង់ សាឡន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងករណីនេះបណ្តាលអោយមនុស្សរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ និងខូចខាតរថយន្តធ្ងន់០១ គ្រឿង ម៉ូតូធ្ងន់០១គ្រឿង។

ក្នុងករណីនេះកម្លាំងយើងបានប្រគល់ជូនផ្នែកជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបន្តនីតិវិធី៕

Facebook Comments
Loading...