អស្ចារ្យមែន! អ្នកស្រី ទ្រី ដាណា ប្រកាសផលិតផលទី២របស់ខ្លួនគឺ NUNA ជាផ្លូវការហើយ

0
4914

ភ្នំពេញ ៖ ពិធីសម្ពោធជាផ្លូវការផលិតផលថែរក្សាសម្រស់ NUNA ដែលជាប្រេនទី២របស់ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី ហើយប្រកាសម្ចាស់ប្រេនថ្មីប្រគល់ជូនពិធីការិនី មាស សុវណ្ណរតនា ហើយ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពី អ្នកស្រីអគ្គនាយិកា ទ្រី ដាណា និងតំណាងចែកចាយ របស់ផលិតផល NUNA ជាង១៣០០នាក់។

ពិធីសម្ពោធនិងប្រកាសជាផ្លូវការផលិតផលថែរក្សាសម្រស់ NUNA ត្រូវបានអ្នកស្រី ទ្រី ដាណា អគ្គនិយកា និង លោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធ ក្រុមហ៊ុនដាណាទ្រី (ខេមបូឌា) ត្រេឌីងខូអិលធីឌី ប្រគល់សិទ្ធពេញលេញដល់អ្នកនាង មាស សុវណ្ណរតនា ដែលជាពិធីការិនីល្បីមួយរូបក្លាយជាម្ចាស់ប្រេន NUNA ជាផ្លូវការស្របច្បាប់ ដោយវត្តមានតំណាងចែកចាយ ម្ចាស់ដេប៉ូសាខាគ្រប់ខេត្តខណ្ឌប្រមាណ១៣០០នាក់ជាសាក្សី។

អ្នកនាង មាស សុវណ្ណរតនា បានថ្លែងទាំងក្តីរំភើបថា អ្នកនាងនឹងបន្តផែនការណ៍នូវប្រេន NUNA ឱ្យប្រេនទី២នេះល្បីទទួលការគាំទ្រនិងមានតំណាងចែកចាយរាប់សិបម៉ឺននាក់ នាថ្ងៃអនាគត។ អ្នកនាងបានបញ្ជាក់ថា គម្រោងនឹងយកតំណាងចែកចាយប្រមាណ៥ម៉ឺននាក់ទូទាំងប្រទេស និងចង់យកប្រេននេះ ពង្រីកក្នុងទីផ្សារប្រទេសថៃទៀតដើម្បីសេដ្ឋកិច្ចកម្ពុជារីកចម្រើនលើវិស័យនេះមួយនេះ។

អ្នកនាង រតនា បានបង្ហើបទៀតផងដែរថា ប្រេនផលិតផលថែរក្សាសម្រស់NUNAនេះ ទើបទទួលបានក្នុងរយៈពេលប្រមាណជាង៥ខែ ប៉ុណ្ណោះ អ្នកនាងអាចទទួលសមាជិករហូត១៣០០នាក់។ មកដល់ពេលនេះដើមទុនរបស់នាងសម្រាប់ NUNA មានក្នុងដៃជិត៤០ម៉ឺនដុល្លារ ដើម្បីពង្រីកនិងទទួលតំណាងចែកបន្ថែមទៀត ទៅគម្រោងរបស់អ្នកនាង និងអ្នកស្រី ទ្រី ដាណា។ នាងក៏អគុណដល់គ្រប់តំណាងចែកចាយទាំងអស់ដែលមានសមត្ថភាព និងទឹកចិត្តតស៊ូបានរីកចម្រើនយ៉ាងល្អក្នុងរយៈពេលខ្លី ហើយចំពេលវិបត្តិជម្ងឺកូវិដ១៩។

អ្នកនាង សូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ដែលមិនអាចកាត់ថ្លៃចំពោះទឹកចិត្ត និងការផ្តល់ឱកាស អគ្គនិយកាអ្នកស្រី ទ្រី ដាណា និងលោកអគ្គនាយកហ៊ីង បញ្ញារិទ្ធ ផ្តល់រូបនាង។

ក្នុងពិធីនោះដែរ អ្នកស្រី ទ្រី ដាណា ក៏បានថ្លែងឱ្យដឹងថា មូលហេតុដែលអ្នកស្រីគាំទ្រ និង ផ្តល់ប្រេនទី២របស់ប្រគល់ជូនពិធីការិនី រតនា រូបនេះដោយសារតែអ្នកស្រីបានមើលឃើញ សមត្ថភាព និងការតាំងចិត្តខ្ពស់ ដោយជម្នះឧបសគ្គជាច្រើន។ កន្លងមកអ្នកនាង រតនា ពីដើមឡើយជាតំណាងចែកចាយផលផលិត NNP ក្នុងខណ្ឌដូនពេញ ដែលសមត្ថភាពខ្លាំងប្រមូលស្រ្តីមេផ្ទះជាច្រើន និងលក់ដាច់ក្នុងមួយខែរាប់សិបម៉ឺនដុល្លារ។ អ្វីដែលពិសេសនោះអ្នកនាង រតនា ជាមនុស្សអត់ធ្មត់ រាល់ការងារ ទាំងការចុះការបង្រៀន ដឹកនាំ និងធ្វើទីផ្សារ បន្ទាប់លក់អនឡាញ។ អ្នកស្រីសង្ឃឹមថា ប្រេនទី២នេះក៏រីកចម្រើនទៅមុខ ដូចប្រេនទី១ដូចគ្នា ហើយអ្នកស្រីក៏ជូនពរដល់តំណាងចែកចាយទាំងជាង១៣០០នាក់ និងម្ចាស់ប្រេនទី២រូបនេះ ជោគជ័យក្លាយជាអ្នកមានគ្រប់គ្នា។

គួររំលឹកផងដែរថា អ្នកនាង មាស សុវណ្ណរតនា ហៅ “រតនា” ក្នុងឆ្នាំ២០១៩ នាងតែងតែទទួលបានការងារជាពិធីការិនីជាប់រហូត និងធ្វើការស្នូលរាល់ថ្ងៃជាអ្នកទីផ្សារហើយអ្វីដែលពិសេសសម្រាប់នាងនោះ នាងមកជោគជ័យលើមុខជំនួញអនឡាញ ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP។

ពិធីការិនី រតនា ជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភិរយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយនឹងទិញរបស់ថ្លៃ ឬរបស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត។

សូមបញ្ជាក់ផងដែរថា ក្រោយមកចាប់តាំងពីដើមឆ្នាំ២០២០ នាងកាន់តែមានភាពជឿជាក់ និងទុកចិត្ត ហើយនាងបោះទុនរាប់សិបម៉ឺនដុល្លារបន្ថែមទៀត ជាមួយអ្នកជំនួញស្រីដ៏ល្បី អ្នកស្រី ទ្រីដាណា ក្លាយម្ចាស់ប្រេន NUNA រហូតទទួលបានការគាំទ្រមានកូនក្រុមនិងតំណាងចែកចាយរហូតមកពេលនេះជាង១៣០០នាក់ទូរទាំងប្រទេស។ កន្លងមក រតនា ក៏ធ្លាប់បានបរិច្ចាកថវិកាផ្ទាល់ជួយដល់អ្នកមានជីវភាពក្រីក្រ ត្រូវបានមហាជនសរសើរថា នាងឧស្សាហ៍ធ្វើការងារសង្គម និងចូលរួមសកម្មភាពសប្បុរសធម៌ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ផ្ទុះឡើងងផងដែរ៕

Facebook Comments
Loading...