គ្រួសារបង្កើតនូវសិប្បកម្មកញ្ច្រែង នៅស្រុករលាប្អៀបារម្ភទៅនឹងផលិតផលកញ្ច្រែងលក់លែងដាច់ក្នុងរយៈពេលជំងឺកូវីដ១៩

0
442

កំពង់ឆ្នាំង ៖ គ្រួសារបង្កើតនូវសិប្បកម្មកញ្ច្រែង នៅស្រុករលាប្អៀ នាខេត្តកំពង់ឆ្នាំង ពួកគាត់មានការបារម្ភទៅនឹងផលិតផលកញ្ច្រែងដែលផលិតរួចហើយអាចនឹងត្រូវខ្មូតស៊ីព្រោះមិនបានការពារទុកជាមុន ដោយសារតែលក់លែងដាច់ក្នុងរយៈពេលជំងឺកូវីដ១៩រាលដាលជាសកលមកនេះ។

ទឹកដីខេត្តកំពង់ឆ្នាំងបានផ្តល់អត្ថប្រយោជន៍ដល់កសិករយើងលើការសូនឆ្នាំងដីជាសិប្បកម្មលក្ខណៈគ្រួសារហើយឃុំខ្លះក៏បានប្រែក្លាយជាសិប្បកម្មត្បាញកញ្ច្រែងពីឫស្សីដែលមានក្នុងស្រុកស្រាប់ ពីការងារធ្វើស្រែចម្ការ។

សិប្បកម្មកញ្ច្រែងនេះមិនត្រឹមតែផ្តល់នូវការងារនឹងទីផ្សារនិងបានជួយលើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃផងដែរ។ លោក ឧត្តម ដែលជាគ្រួសារបង្កើតនូវសិប្បកម្មកញ្ច្រែងនេះឡើងយូរឆ្នាំមកហើយបន្តពីដូនតាមកម៉្លេះឋិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាមុខរបរត្បាញកញ្ច្រែងនេះដោយយកវត្ថុធាតុដើមពីឫស្សីដោយក្នុងនោះបានដាំដើមឫស្សីខ្លួនឯងខ្លះនិងទិញគេពីក្រៅខ្លះ។

លោកបន្តថាសិប្បកម្មកញ្ច្រែងនេះធ្វើទាំងប្តីប្រពន្ធនិងកូនដោយផលិតក្នុង១អាទិត្យបានប្រមាណ១ឈុតធំ(ចំនួន៣០កញ្ច្រែងតូច-ធំ) ក្នុងចំនួនទឹកប្រាក់១ឈុតធំនេះបានថ្លៃ១៥ម៉ឺនរៀលដោយឈ្មួញមកយកដល់ផ្ទះនៅពេលដែលត្បាញរួច។

លោកបន្តទៀតថា ក្នុងរយៈពេលជំងឺកូវីដ១៩រាលដាលជាសកលសិប្បកម្មលក់លែងដាច់ហើយគាត់មានការបារម្ភទៅនឹងផលិតផលកញ្ច្រែងដែលផលិតរួចហើយអាចនឹងត្រូវខ្មូតស៊ីព្រោះមិនបានការពារទុកជាមុន។ក្នុងទឹកដីខេត្តកំពង់ឆ្នាំងនេះភាគច្រើនប្រជាពលរដ្ឋនិយមរកស៊ីបង្កើតជាសិប្បកម្មសូនឆ្នាំងដីហើយសិប្បកម្មតម្បាញហូល-ផាមួងនិងតម្បាញកញ្ច្រែងពីឫស្សីជាមុខរបរបន្តបន្ទាប់នោះទេ៕

Facebook Comments
Loading...