សមាគមនារីកម្ពុជាដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ​ និងជនចាស់ជរាគ្មានទីពឹង​ចំនួន៥២គ្រួសារ

0
1912

ភ្នំពេញ ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ​ បានចែកអំណោយដល់គ្រួសារក្រីក្រ​ និងជនចាស់ជរាគ្មានទីពឹង​មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ​ ចំនួន៥២​គ្រួសារ ក្រោមអធិបតីភាព លោកស្រី កែវ​ សុខពិសី​ ប្រធានគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍​ និងជាអភិបាលរង​រាជធានីភ្នំពេញ​ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ នៅសាលាខណ្ឌព្រែកព្នៅ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រីកែវ សុខពិសី បានលើកឡើងថា បើទោះជាពិភពលោកក៍ដូចជាប្រទេសកម្ពុជាយើងកំពង់ប្រយុត្តប្រឆាំង និងជំងឺកូវិដ១៩ក្តី ក៍រាជរដ្ឋាភិបាលកម្ពុជាមិនទុកឲ្យបងប្អូន រស់នៅដោយឯកកោ និងស្លាប់ដោយអត់បាយដែលអាជ្ញាធរមិនបានដឹងឮនោះឡើយ។

លោកស្រីបន្តថា បច្ចប្បន្នរាជរដ្ឋាភិបាលបានបើកប្រាក់ខែឲ្យប្រជាពលរដ្ឋក្រីក្រក្នុងខណៈកូវិដ១៩តាមរយៈប័ណសមធម៍ ទៅតាមប្រភេទក្រ១ និងក្រ២ដែលដែលមន្ត្រីមូលដ្ឋានចុះសំភាសជាប់ ហើយសូមបងប្អូនកុំគិតថាមានខ្សែវ័ល៍អី គឺអោយតែបងប្អូនក្រពិត រាយការទៅមន្ត្រីថ្នាក់សង្កាត់ពួកគាត់និងសំភាសជូនបងប្អូនភ្លាម។ ជាមួយគ្នានោះផងដែរលោកស្រីបានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវការពារខ្លួនដើម្បីជៀសឲ្យឆ្ងាយពីជំអឺកូវិដ១៩ ដោយត្រូវគោរពទៅតាមការនែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ មិនថានៅក្នុងផ្ទះឬចេញទៅក្រៅ។

គួរបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារក្រីក្រ​ និងជនចាស់ជរាគ្មានទីពឹងចំនួន៥២គ្រួសារ នាពេលនោះរួមមានក្នុង១គ្រួរសាទទួលបាន ១.អង្ករ​ចំនួន​២០គីឡូក្រាម ២.មីម៉ាម៉ា​ ចំនួន​១កេស ៣.ទឹកត្រី​ចំនួន​១យួរ ៤.ទឹកស៊ីវអ៉ីវ​ចំនួន​២យួរ ៥.សាប៊ូដុំ​ចំនួន​ ១ដុំធំ​=៤ដុំតូច ៦.ម៉ាស​ចំនួន​១ដុំ ៧.ជេរលាងដៃ​ចំនួន​២ដបតូច ៨.ថវិកា​ ចំនួន​ ៤០.០០០រៀល​ (ថវិកាសមាគមនារី​ ២០.០០០៛​ និងថវិកា​ រដ្ឋបាលខណ្ឌព្រែកព្នៅ​ ២០.០០០៛)៕

Facebook Comments
Loading...