រថយន្តលិចស៊ីស៣៥០ សាកកម្លាំងជាមួយរថយន្តដឹកប្រេងសាំងរងការខូចខាតផ្នែកខាងមុខខ្លួនឯង

0
2647

ភ្នំពេញ ៖ រថយន្តលិចស៊ីស៣៥០សេរីទំនើបមួយគ្រឿង សាកកម្លាំងជាមួយរថយន្តដឹកប្រេងសាំងរងការខូចខាតផ្នែកខាងមុខខ្លួនឯង នៅត្រង់ភ្លើងស្តុបBKCកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅចំណុផ្លូវព្រះមុនីវង្សកែងផ្លូវ១១០ ភូមិ១១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តRX350ពណ៌សពាក់ស្លាកលេខ2BG.4321 បើកបរតាមបណ្តោយផ្លូវ១១០ (ផ្លូវភ្លោះអង្គឌួង)ពីកើតទៅលិចលុះមកដល់ចំណុចភ្លើងស្តុប(BKC)ក្បែរធនាគារកាណាឌីយ៉ាស្រាប់តែមានរថយន្តម៉ាកហ៊ីណូដឹកសាំង ពាក់ស្លាកលេខភ្នំពេញ4A.1356 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង់ ពីត្បូងទៅជើង ក៏ត្រូវរថយន្តឡិចស៊ីសនោះបុកពេញទំហឹងបណ្ដាលអោយខូចធ្ងន់ធ្ងរផ្នែកកាត់មុខទាំងស្រុងតែសំណាងល្អពុំមានអ្នករបួសនោះទេ។

បន្ទាប់ពីមានហេតុការណ៍នោះកើតឡើងរួចមកកម្លាំងផ្នែកជំនាញខណ្ឌដូនពេញបានបោះដៃហៅផ្នែកជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញចុះមកវាស់វែងយកទៅរក្សារទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Facebook Comments
Loading...