Manchester United ជាក្រុមទី១ របស់អង់គ្លេសដែលឆ្លងផុតវគ្គ១៦ក្រុមមុនគេ នៃពានរង្វាន់UEFA

0
26706

កីឡាបរទេស ៖ ក្រុមបិសាចក្រហម Manchester United ជាក្រុមទី១ របស់អង់គ្លេសដែលឆ្លងផុតវគ្គ១៦ក្រុមមុនគេ នៃពានរង្វាន់កម្រិតទី២ អឺរ៉ុប UEFA Europa League បន្ទាប់ពីបន្តយកឈ្នះ LASK ២-១ ក្នុងជើងទី២ទៀតនៅរាត្រីពុធទី០៥ ខែសីហា ឆ្នាំ២០២០ ក្នុងកីឡដ្ឋាន Old Trafford ប្រទេសអង់គ្លេស។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃនេះថា កូនក្រុមរបស់លោក Ole បន្តធ្វើបានល្អទៀតក្នុងទឹកដី ដោយដាក់តែកីឡាករឈុតទី២ ចូលលេង ដែលបានយកឈ្នះ LASK របស់អូទ្រីស ២-១ បន្ថែមលើជ័យជម្នះ ៥-០ កាលជើងទី១ នៃវគ្គ១៦ក្រុម។

បិសាចក្រហមត្រូវប្រឈមមុខនឹងក្រុម FC Copenhagen នៅវគ្គ៨ក្រុម ក្រោយក្រុមរបស់ដាណឺម៉ាកបានទម្លាក់ Istanbul Basaksehir របស់តួកគី ក្នុងលទ្ធផល ៣-០ ក្នុងជើងទី២ទៀត និងឈ្នះសរុប៣-១ ទាំងពីរជើង។

Manchester United ជាក្រុមទី១ របស់អង់គ្លេសដែលឆ្លងផុតវគ្គ១៦ក្រុមមុនគេ ក្នុងចំណោម ៣ក្រុមរួមមាន Wolverhampton Wanderers និង Arsenal ដែលលេងនៅ Europa League រដូវកាលឆ្នាំ២០១៩-២០២០នេះ៕

 

Facebook Comments
Loading...