ជនញៀនល្បែងអាប៉ោង៣នាក់ត្រូវបានបង្ក្រាប តែមិនមានលុយអីមួយរៀល

0
5872

ភ្នំពេញ ៖ ជនញៀនល្បែងអាប៉ោង៣នាក់ត្រូវបាន កម្លាំងគណះបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បង្ក្រាបបាននិងសំភារះលេងមួយចំនួន តែមិនមានលុយអីមួយរៀល កាលពីវេលាម៉ោង២១នឹង៣០នាទី ថ្ងៃទី៤ខែសីហាឆ្នាំ២០២០ នៅចំនុចដីឡូដ៍គ្មានលេខផ្លូវ៩៩ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះយ៉ាន់ ចន្ទ័ណារាជភេទប្រុសអាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ(គ្មានសារធាតុញៀន)អ្នកលេង។ ២ឈ្មោះសេង អានភេទប្រុសអាយុ២៨ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៧៧ផ្លូវបេតុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ(គ្មានសារធាតុញៀន)អ្នកលេង។ ៣ឈ្មោះលឹម ខួចភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជានិសិត្សបញ្ញាសាស្ត្រឆ្នាំទី១ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦(គ្មានសារធាតុញៀន)អ្នកលេង។ សំភារះដកហូតរួមមានមេអាប៉ោង២គ្រាប់ ចាន២ ផ្ទិល១ កំរាលក្រដាស់១សន្លឹក ចានជរ័១ទូរសព្ទ័១គ្រឿងម៉ាកសាំសុងS9។ចំពោះមុខអធិការដ្ធានបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Facebook Comments
Loading...