លោកខៀវ កាញារីទ្ធ ថាមិនប្រាកដថារដ្ឋមន្ត្រីទាំងអស់ឆ្លាតជាងអ្នកសារព័ត៌មាននោះទេ

0
5624

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើង នៅក្នុងវេទិកាពិភាក្សាវាយតម្លៃសកម្មភាពស្តីពីសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ថា រដ្ឋមន្ត្រីទាំងអស់មិនអាចទុកថាឆ្លាតជាងអ្នកសារព័ត៌មាននោះទេ ព្រោះអ្នកសារព័ត៌មានមានពេលវេលាច្រើនតាមដាននិងចុះទៅជួបមនុស្សជាច្រើនកន្លែង។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖ «មិនប្រាកដថារដ្ឋមន្ត្រីទាំងអស់ឆ្លាតជាងអ្នកសារព័ត៌មាននោះទេ មិនពិតទេ ព្រោះជួនកាលគាត់រវល់ការងារផ្ទាល់ខ្លួនប្រចាំរបស់គាត់។ ចំណែកអ្នកកាសែតមានពេលវេលារបស់គាត់មានពេលវេលាច្រើនជាងហើយអ្នកកាសែតអាចដើរចុះជួបអ្នកនេះ អ្នកនោះគាត់អាចស្គាល់ បានច្រើន។ អីញ្ចឹងចំណុចនេះអាចប៉ះប៉ូវគ្នាមួយសំខាន់»។

លោករដ្ឋមន្ត្រីបន្តថា ៖«អ្វីដែលសំខាន់ចំពោះមន្ត្រីចំពោះអ្នកសារព័ត៌មានមិនត្រូវគិតថាឲ្យតែអ្នកសារព័ត៌មានសរសេររិះគន់សុទ្ធតែជាក្រុមប្រឆាំង។ គួរត្រូវមើលថា តើគេសរសេពិតឬទេ ត្រឹមត្រូវឬទេ។ ពេលខ្លះគេសរសេរប្រឆាំងត្រឹមត្រូវដូច្នេះត្រូវមើលត្រង់ហ្នឹង»៕

Facebook Comments
Loading...