ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងផ្ទះសំណាក់ ដឺហ្រេ្គយ សង្ស័យថាខ្យល់គរ

0
5382

ភ្នំពេញ ៖ បុរសជនជាតិ Sweden ម្នាក់បានដេកស្លាប់នៅក្នុងផ្ទះសំណាក់ ដឺហ្រេ្គយ សង្ស័យថាខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០ នៅផ្លូវលេខ១១១ ផ្ទះ២០ ក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ  អិន ឌីរីខា  អាយុ៤១ឆ្នាំជាង ជាជនជាតិSweden  មុខរបរអ្នកទេសចរ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានចូនមកស្នាក់នៅក្នុងផ្ទះសំណាក់ ដឺហ្រេ្គយ លុះដល់ព្រឹកឡើងដេកយូរពេកដោយមិនឃើញងើបចុះមកក្រោមដូចរាល់ដង ទើបម្ចាស់ផ្ទះសំណាក់ដឺហ្រេ្គយដើរទៅគោះទ្វារតែមិនលឺមានអ្នកឆ្លើយសោះក៏មានការសង្ស័យទើបយកកូនសោមកចាក់ ឃើញបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ ម្ចាស់ផ្ទះសំណាក់ដឺហ្រេ្គយ បានរត់ទៅប្រាប់សន្តិសុខហើយសន្តិសុខក៏ទៅប្រាប់សមត្ថកិច្ចមូលដ្នានឱ្យចុះមកពិនិត្យសព។

បើតាមនគរបាលបានបញ្ជាក់ថា មានបុរសជាជនជាតិ Sweden ស្លាប់នៅក្នុងផ្ទះសំណាក់ដឺហ្គេ្រយមែន ក្រោយការពិនិត្យសពនេះបានសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋានរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដោយលោកបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង(ជំងឺបេះដូង)។សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរង់ចាំទំនាក់ទំនងទៅខាងស្ថានទូតដើម្បីស្វែងរកសាច់ញាតិមកទទួលសពនៅពេលក្រោយ៕

Facebook Comments
Loading...