សកម្មភាពធ្លាក់ចុះនៃរោងចក្ររបស់ជប៉ុនកាលពីខែកក្កដា បង្ហាញពីក្ដីសង្ឈឹមឡើងវិញសំរាប់ខែបន្ទាប់

0
10055

ជប៉ុន យោងតាមចេញផ្សាយសារព័ត៌មាន CAN ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ សកម្មភាពរោងចក្រនៅប្រទេសជប៉ុនបានធ្លាក់ចុះក្នុងល្បឿនយឺត បំផុតក្នុងរយៈពេល ៥ ខែរហូតដល់ ខែកក្កដាជា សញ្ញាមួយដែលបង្ហាញពីសម្ពាធដល់ក្រុមហ៊ុនផលិត ខណៈពេលថ្មីនេះបានបង្ហាញភាពធូរស្រាលខ្លះបន្ទាប់ពីសង្ឃឹមថាអាចគេចចេញពីផលប៉ះពាល់អាក្រក់បំផុតនៃជំងឺរាតត្បាត។

សំរាប់ទិន្នន័យចាស់ផលិតផលក្នុងស្រុកសរុបនៅចុងខែកក្កដាត្រូវបានគេរំពឹងចំពោះសេដ្ឋកិច្ចធំជាងគេទី ៣ របស់ពិភពលោកបានធ្លាក់ចុះជាង ២០ ភាគរយនៅលើមូលដ្ឋានប្រចាំឆ្នាំនៅត្រីមាសទីពីរដោយសារវិបត្តិសុខភាពបានប៉ះពាល់ដល់តម្រូវការ។

តាមរបាយការណ៍ចុងក្រោយរបស់ Jibun Bank Flash Manu facturing Purchasing Managers សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្មបានកើនដល់ ៤៥,២ បើធៀបក្នុងខែកក្កដាកើន ៤០,១ និងក្នុងខែមិថុនាកើនឡើងត្រឹមតែ ៤២,៦ ។ ក្នុងពេលនោះដែរ ក្រុមអ្នកផលិតបានលើកឡើងពីការជំរុញវិធានការបន្ទាន់រួមមួយដែលជាសញ្ញានៃការងើបឡើងវិញនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តនិងការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញនៅក្នុងទិសដៅនាំចេញសំខាន់ៗ។

ការស្ទង់មតិបានបង្ហាញថាបន្ទាប់ពីអ្នកផលិតឃើញថាសមត្ថភាពតំរូវការធ្លាក់ចុះទាបជាងពេលមុនដោយទិន្នផលសរុបនិងការបញ្ជាទិញថ្មីបានធ្លាក់ចុះក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ៥ ខែ ទិន្នន័យនាពេលបន្ទាប់និងកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលប្រាំមួយខែដោយប្រហែលមួយភាគបីនៃក្រុមហ៊ុនដែលបានស្ទង់មតិ ព្រមទាំងរំពឹងថានឹងមានការកើនឡើងផលិតកម្មក្នុងរយៈពេល ១២ ខែបន្ទាប់ខណៈពេលប្រហែល ១ ភាគ ៥ បានធ្លាក់ចុះ៕

Facebook Comments
Loading...