ជនសង្ស័យ០២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ឋនិងករណីលួចក្របីអ្នកស្រុក

0
5523

ក្រចេះ ៖ ជនសង្ស័យ២នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន រួមនិងរថយន្តកូរ៉េ១គ្រឿង ពាក់ព័ន្ឋ និងករណីលួចក្របី៣ក្បាល់នៅចំណុចស្រែថ្មី ក្រោយភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។

អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ឯក ចាន់ សុផល្លារ បានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន១-ឈ្មោះ យឺត ពឹង ហៅខ្លា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិកន្រ្តីង ឃុំអូរឬស្សី ក្រុងក្រចេះ។២-ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិក្បាលស្នួល ឃុំ ស្រុកស្នួល ខេត្តក្រចេះ។

កាលយប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ជនទាំងពីរខាងលើបានលួចក្របីញីចំនួន០៣ក្បាលពីចំណុចស្រែថ្មី ក្រោយភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងត្រូវស្រាវជ្រាវចាប់ខ្លួនបានមកវិញក្រោយពួកគេធ្វើសកម្មភាពបានមួយថ្ងៃ៕

Facebook Comments
Loading...