មកទល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបាន៨៨,៤៦%ហើយ

0
947

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មកទល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន២ ២៨៩ ៤៣០ហិកតា ស្មើនឹង ៨៨,៤៦% នៃផែនការចំនួន២ ៥៨៨ ១៣០ហិកតា ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៦៨០ ១៨៨ហិកតា ស្រូវកណ្តាលចំនួន១ ១៥៩ ០៣២ហិកតា ស្រូវធ្ងន់ចំនួន ៣៩៨ ៧១៨ហិកតា ស្រូវចម្ការចំនួន១៨ ០៥៩ហិកតា ស្រូវឡើងទឹកចំនួន ៣៣ ៤៣៣ ហិកតា។

ទន្ទឹមនឹងការប្រមូលស្រូវស្រាលដើមរដូវវស្សា បានចំនួន៦៨ ២៦៧ហិកតា ស្មើនឹង ២,៩៨% ដែលទទួលបានទិន្នផលជាមធ្យមចំនួន៤,២២៨ តោនក្នុងមួយហិកតា និងបរិមាណផលសរុបចំនួន២៨៨ ៦២៦ តោន។

ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន៧២៩ ១៨០ហិកតា ស្មើនឹង៨៣,៣២% នៃផែនការ៨៧៥ ២០០ហិកតា ក្នុងនេះមានពោតក្រហម៨៧ ៥០៦ហិកតា, ដំឡូងមីចំនួន៥៨៧ ១១៩ហិកតា សណ្តែកបាយចំនួន១៦ ៨៦៣ហិកតា សណ្តែកដីចំនួន៤ ៥៩៥ហិកតា, សណ្តែកសៀងចំនួន៩ ៩៩៨ហិកតា និងអំពៅចំនួន១១ ៣០៣ហិកតា។ ដំណាំសាកវប្បកម្មរយៈពេលខ្លី សម្រេចបាន៤៩ ៥៥០ហិកតា ស្មើនឹង៩៧,១៦% ក្នុងនេះមានបន្លែគ្រប់មុខចំនួន៣៤ ៤៣៥ហិកតា៕

Facebook Comments
Loading...