បុរសម្នាក់បើករ៉ឺម៉កកង់បីវ៉ារថយន្តបែនដឹកដីធន់ធំ ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តគៀរឱ្យក្រឡាប់របួសធ្ងន់ម្នាក់

0
6144

ភ្នំពេញ ៖ បុរសម្នាក់បើករ៉ឺម៉កកង់បីវ៉ារថយន្តបែនដឹកដីធន់ធំ ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តគៀរឱ្យក្រឡាប់ បណ្ដាលឲ្យស្ត្រីម្នាក់រួមដំណើរលើកង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យសួរគាដឹកយកមកសង្គ្រោះភ្លាមៗ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរ​ណ៍ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅតាមដងផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករ៉ឺម៉កកង់បី រួមដំណើរជាមួយស្ត្រី៤ នាក់ទៀត បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងអ្នកបើកបររ៉ឺម៉កកង់បីបានបន្ថែមល្បឿនវ៉ាជាមួយរថយន្តបែនដឹកដីធុនធំពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-3447 វ៉ាខាងស្ដាំ តែវ៉ាមិនផុត ត្រូវរថយន្តជ្រុលទៅគៀបណ្ដាលឱ្យក្រឡាប់ផ្ងារជើង បណ្ដាលឱ្យស្ត្រីដែលជាអ្នករួមដំណើររងរបួសធ្ងន់ម្នាក់និង៣ នាក់រងរបួសស្រាល។ រីឯស្ត្រីដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសួគាដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កកង់បីយកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...