បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាមនុស្សមានសតិមិនសូវគ្រប់ត្រូវបានរថភ្លើងកិនដាច់ដៃដាច់ជើងស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

0
5250

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេស្គាលថា ជាមនុស្សមានសតិមិនសូវគ្រប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកកណ្ដាលផ្លូវរថភ្លើងហើយមានសភាពដាច់ដៃនិងជើងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យតែជាអកុសលស្លាប់តាមផ្លូវបាត់ទៅហើយ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ទៀបភ្លឺថ្ងៃទី ៣១ ខែកក្ដដា ឆ្នាំ២០២០ នៅចំណុចផ្លូវរថភ្លើងភូមិ ដីថ្មីសង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថានៅវេលាម៉ោងកើតហេតុខាងលើបានប្រទះឃើញបុរសម្នាក់ត្រូវបានគេស្គាល់ថាមានសតិមិនសូវល្អឃើញដេកនៅផ្លូវរថភ្លើងហើយមានសភាពដាច់ដៃម្ខាងនិងជើងម្ខាងនៅចំណុចផ្លូវរថភ្លើងភូមិដីថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

តាមការរៀបរាប់ពីម្ដាយជនរងគ្រោះ(សព)មានឈ្មោះអ៊ុន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំបច្ចុប្បន្នស្នាក់នៅបន្ទុបជួលភូមិប៉ប្រក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត ម្ដាយជនរងគ្រោះបានបន្តទៀតថាកូនរបស់គាត់មានសតិមិនសូវល្អចេះតែប្រកាច់ម្ដងៗតែងតែដើរនៅម្ដុំកន្លែងកើតហេតុខាងលើ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជុំវិញករណីខាងលើសពត្រូវរថភ្លើងកិនស្លាប់នៅចំណុចផ្លូវរថភ្លើងភូមិប៉ប្រកខាងជើងសង្កាត់កាកាបទី ២ខណ្ឌពោធិ៍សែនជ័យ ហើយរថភ្លើងអូសសាកសពរហូតដល់ចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទៅក្នុងសភាពដាច់ដៃនិងជើងរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅប្រជនសង្គ្រោះទាន់តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខបានចុះទៅដល់ក្នុងវត្តពោធិ៍ចិនតុងរួចហើយធ្វើកំណត់ហេតុប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីរ៕

Facebook Comments
Loading...