អាជ្ញាធរខណ្ឌដូនពេញចុះពិនិត្យក្លិបរាត្រីចំនួន០៣ ដោយសង្ស័យមិនគោរតាមតាមការណែនាំរបស់ក្រសួងសុខាភិបាល

0
5696

ភ្នំពេញ ៖ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ តំណាងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់ចុះត្រួតពិនិត្យជាក់ស្តែង និងធ្វើកំណត់នៅទីតាំងអាជីវកម្មក្លិបរាត្រីចំនួន០៣ទីតាំងដោយសង្ស័យប្រកបអាជីវកម្មមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជង្ងឺកូវីដ-១៩ កាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្លិបរាត្រី០៣ទីតាំងដែលអាជ្ញាធរខណ្ឌដូនពេញចុះធ្វើរដ្ឋបាលនោះភោជនីដ្ឋានផនធូន និងHeart Of Darkness ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងភោជនីយដ្ឋាន Epic ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថាជាលទ្ធផលទទួលបានដូចខាងក្រោម១-បានធ្វើកំណត់ហេតុ ចំពោះភោជនីដ្ឋានផនធូន ដោយពិនិត្យជាក់ស្តែងឃើញថា-មានច្បាប់អនុញ្ញាតប្រកបអាជីវកម្មបានត្រឹមត្រូវតាមច្បាប់កំណត់។-មានគម្លាតសុវត្ថិភាពសង្គម តាមការណែនាំរបស់ក្រសួងសុខាភិបាល។-មានឧបករណ៍វាស់កម្តៅ អាកុលលាងដៃត្រឹមត្រូវ។  ក្រុមការងារចម្រុះថ្នាក់ខណ្ឌបានអប់រំណែនាំដល់ម្ចាស់ទីតាំងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺ COVID-19 ដូចខាងក្រោម-ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ។-សូមថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។

២-បានធ្វើកំណត់ហេតុ ចំពោះភោជនីដ្ឋាន Heart Of Darkness ដោយពិនិត្យជាក់ស្តែងឃើញថា-ម្ចាស់ទីតាំងបានកំពុងស្នើសុំអាជ្ញាប័ណ្ណទៅជាភោជនីយដ្ឋាន នៅអង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ។-មានគម្លាតសុវត្ថិភាពសង្គម តាមការណែនាំរបស់ក្រសួងសុខាភិបាល។-មិនមានបើកប្រកបអាជីវកម្មទេ  តែបើបើកគឺនៅថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ ក្រុមការងារចម្រុះថ្នាក់ខណ្ឌបានអប់រំណែនាំដល់ម្ចាស់ទីតាំងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺ COVID-19 ដូចខាងក្រោម-ត្រូវស្នើសុំអាជ្ញាប័ណ្ណភោជនីយដ្ឋានអោយបានត្រឹមត្រូវ-ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត-សូមថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ។

៣-បានធ្វើកំណត់ហេតុ ចំពោះភោជនីដ្ឋាន Epic ដោយពិនិត្យជាក់ស្តែងឃើញថា-មានច្បាប់អនុញ្ញាតប្រកបអាជីវកម្មបានត្រឹមត្រូវតាមច្បាប់កំណត់-មានគម្លាតសុវត្ថិភាពសង្គម តាមការណែនាំរបស់ក្រសួងសុខាភិបាល។-មានឧបករណ៍វាស់កម្តៅ អាកុលលាងដៃត្រឹមត្រូវ។ ក្រុមការងារចម្រុះថ្នាក់ខណ្ឌបានអប់រំណែនាំដល់ម្ចាស់ទីតាំងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺ COVID-19 ដូចខាងក្រោម។-ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត។-សូមថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ។

ហាមដាច់ខាតចំពោះទីតាំងអាជីវកម្មទាំង៣ខាងលើ មិនអោយមានការលួចលាក់បើកអាជីវកម្មរបស់ខ្លួនជាខារ៉ាអូខេ(KTV) ក្លឹបឌីស្កូតែក បៀរហ្គាឌិន រង្គសាល និងបារខុសពីការណែនាំរបស់រាជរដ្ឋាភិបាល។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌនឹងបិទទីតាំងអាជីវកម្មនេះ៕

Facebook Comments
Loading...