ជនសង្ស័យ២នាក់លួចម៉ូតូគេហើយគេចខ្លួនបាន៤ថ្ងៃ ត្រូវប៉ូលិសស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

0
1380

ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់លួចម៉ូតូឃ្លិចពណ៌សស៊រីឆ្នាំ២០១៦មួយគ្រឿងគេចខ្លួនបាន៤ថ្ងៃ ក៏ត្រូវប៉ូលិសស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ដែលហេតុការណ៍ជនសង្ស័យលួចម៉ូតូនេះកើតឡើងកាលពីវេលាម៉ោងប្រហែល៥និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៩០៧ក្រុម ៤ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែទី១ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះហេង គឹមស្រ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខែ្មរ មានទីលំនៅផ្ទះគ្មានលេខសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌចំការមន(មានសារធាតុញៀន)។ទី២មិនត្រូវបានស្គាល់ឈ្មោះនោះទេ។ សំភារះបាត់បង់រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដា ឃ្លីក ពណ៌ស ផ្លាកលេខ ភ្នំពេញ 1FH 3391 លេខតួរនិងម៉ាសុីន5205228។ ជំណែកជនរងគ្រោះឈ្មោះ អ៊ឹម ឡាយម៉េង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះជួលផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពី សមត្ថកិច្ច ឲ្យដឹង ថានៅថ្ងៃខែ ឆ្នាំ ខាងលើជនរងគ្រោះបានជិះម៉ូតូមកទុកនៅចំណុចកើតហេតុខាងលើរួចភ្លេចដកកូនសោរចេញពីម៉ូតូដើរចូលទៅក្នុងផ្ទះបាត់ក៏មានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូបានរួចគេចខ្លួនបាត់។

ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងបន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹក នៅចំណុចក្រុម១ ភូមិ បាក់ទូក សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។ លុះដល់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ម៉ោង៣និង៣០នាទីនៅចំណុចផ្លូវ៩៣ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនម្នាក់ទៀតយកមកធ្វើការសួរនាំនៅប៉ុស្តិ៍រួចបញ្ជូនបន្តអធិការដ្ឋានដើម្បីសាកសួររកបក្ខពួកបន្តរនិងកសាងសំណុំរឿងបញ្ជូនចាត់តាមនីតិវិធី៕

Facebook Comments
Loading...