គណបក្សប្រជាជនកម្ពុជាសង្កាត់គោករកា រៀបចំក្រុងពាលីសុំសេចក្តីសុខដើម្បីដាក់សម្ភោធឲ្យប្រើប្រាស់ស្នាក់ការនាថ្ងៃស្អែក

0
14817

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់គោករកា និងប្រធានក្រុមការងារចុះជួយសង្កាត់គោករកា នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ត្រៀមសម្ពោធទីស្នាក់ការគណបក្សសង្កាត់គោករកា ដើម្បីបម្រើដល់ការងារនិងប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅក្នុងពិធីព្រះពុទ្ធសាសនាខាងលើនេះ មានការចូលរួមពីលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណបក្សខណ្ឌព្រែកព្នៅ លោកស្រី មុំ ចាន់ដានី ប្រធានក្រុមការងារចុះជួយសង្កាត់គោករកា លោក សន ស៊ិន ប្រធានគណៈកម្មាធិការបក្ស សង្កាត់គោករកា  ព្រមទាំងសមាជិក សមាជិកា ក្រុមការងារ ជាច្រើនរូបផ្សេងទៀតផងដែរ។

លោក សន ស៊ិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់គោករកា បានឲ្យដឹងថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់គោករកា ដែលក្រុងពាលី នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ និងរួចរាល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិពុទ្រាសង្កាត់គោករកា អគារនេះមានប្រវែង២៤ម៉ែត្រទទឹង៩ម៉ែត្រ ក្នុងតម្លៃទឹកប្រាក់អស់ប្រមាណជិត៦ម៉ឺនដុល្លារ អាមេរិក។ ថវិកាសាងសង់នេះ បានមកពី ឯកឧត្តម ឃួង ស្រេង អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម សុខ សម្បត្តិ លោកម៉ៅ បូរ៉ា លោក លោកស្រីជាក្រុមការងារចុះជួយខណ្ឌព្រែកព្នៅនិងសប្បុរសជន ដែលរស់នៅក្នុងសង្កាត់គោរកាទាំងមូលផងដែរ៕

Facebook Comments
Loading...