ច្បាស់ការហើយ Mike Tyson ​នឹង​ប៉ះ​កីឡាករ Roy Jones Jr ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ

0
40891

កីឡាបរទេស ៖ ច្បាស់ការហើយបន្ទាប់ពីការផ្គូផ្គង​ចរចា​កុងត្រាមិនត្រូវរ៉ូវគ្នារវាង Mike Tyson និង​Evander Holyfield មកដំណឹង​ផ្លូវការ​មួយ​បាន​បញ្ជាក់​ថា​អ្នក​ប្រដាល់​ជើង​ចាស់ Mike Tyson ​នឹង​ប៉ះ​កីឡាករ Roy Jones Jr ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។​

អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ ដែល Tyson ​បាន​ចូល​និវត្តន៍​ពី​វិស័យ​ប្រដាល់។ ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​រូបគេ​បាន​បង្ហាញ​មុខ​និង​សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង ​ហើយក៏​បាន​ប្រកាស​ថា​នឹង​ឡើង​សង្វៀន​ប្រកួត​ជា​ថ្មី​ផង​ដែរ។ ​ដំបូង​ឡើយ ​មាន​ដំណឹង​ថា​ប៉ះ ​Eva​nder Holyfield ​ដែល​ជា​ដៃ​គូ​ចាស់​របស់​គេ ​ប៉ុន្តែ​ដោយសារ​តែ​ការ​ចរចា​កុងត្រា​មិន​ត្រូវ ទើប​បាន​ជា​រំសាយ​ចោល​វិញ។

​ដំណឹង​ចុង​ក្រោយ គឺ Mike ​នឹង​ត្រូវ​ប៉ះ Roy Jones Jr ​វិញ ​ហើយ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​រយៈ​ពេល​៨​ទឹក​ប៉ុណ្ណោះ។ ​ដោយ​ការ​ប្រកួត​នេះ ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

Facebook Comments
Loading...