ក្រុម​ហង្ស​ក្រហម Liverpool ​បាន​លើក​ពាន English Premier Leagueក្រោយខកខាន​​អស់​រយៈ​ពេល​៣០​ឆ្នាំ

0
3690

កីឡាបរទេស ៖ ក្រុម​ហង្ស​ក្រហម Liverpool ​បាន​លើក​ពាន English Premier League ​នៅ​យប់មិញ​នេះ​ហើយ ​ដោយ​ការ​ប្រកួត​នោះ​ពួកគេ​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ៥-៣ ​ដែរ​​តែ​ជា​រឿង​សោកស្ដាយ​មួយ​សម្រាប់​អ្នក​គាំទ្រ ​ព្រោះ​ថា​ការ​អបអរ​ពាន​រង្វាន់​គឺ​ធ្វើ​ឡើង​ដោយ​បិទ​ទ្វា​កីឡដ្ឋាន ​មិន​ឱ្យ​មាន​អ្នក​ចូល​រួម​ឡើយ ព្រោះ​ខ្លាច​មេរោគ Covid-19។

ក្រុម Liverpool ​បាន​លើក​ពាន​រង្វាន់ English Premier League ​ហើយ ​បន្ទាប់​ពី​ពួកគេ​ខកខាន​លើក​វា​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​នេះ។​រដូវ​កាល​នេះ ​Liverpool ​មាន​កំណត់ត្រា​ល្អ​មែនទែន ​ដោយ​ឈ្នះ​ពាន​រង្វាន់ Premier League ​នេះ ​មាន​ពិន្ទុ​ខ្ពស់​មែនទែន ​ហើយ​ការ​ប្រកួត​ក្នុង​ដី​របស់​ពួកគេ​វិញ ​គឺ​មិន​មាន​បរាជ័យ​នោះ​ទេ។

ការ​ពិត​ទៅ ​Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក​ជា​យូរ​មក​ហើយ ​ដោយសារ​តែ​ពួកគេ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Manchester City ​ច្រើន​មែនទែន។ ​ក្រុម​លោក Klopp ​បាន​ធ្វើ​ការ​ប្រកួត​បង្គ្រប់​កិច្ច​ជា​ច្រើន​ប្រកួត ​និង​មាន​ឈ្នះ មាន​ចាញ់ ដើម្បី​រង់​ចាំ​ឱកាស​ល្អ​លើក​ពាន​រង្វាន់​ក្នុង​ដី​របស់​ខ្លួន​ឯង។ ​នៅយប់មិញ​នេះ ​គឺ​ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​ពួកគេ​ក្នុង​ការ​លើក​ពាន ​ហើយ​ក៏​ជា​ការ​ប្រកួត​ល្អ​មួយ​ទៀត ដែល​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង Chel sea ​បាន​ក្នុង​លទ្ធផល​៥-៣។​ ដោយ​ឡែក​សម្រាប់​បរាជ័យ​នៅ​យប់មិញ​នេះ​ដែរ Che​lsea ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ដល់​លេខ​៤​ក្នុង​តារាង​ហើយ ​ដោយ​ក្រុម Manchester United ​ជា​ក្រុម​ឡើង​មក​ជំនួស​តំណែង​លេខ​៣​វិញ។​​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​អះអាង​ការ​ជប់លៀង​ធំ​នឹង​កើត​មាន នៅ​ពេល​មេរោគ Covid-19 ​រលា​យ​បាត់ ឬ​រដ្ឋាភិបាល​អង់គ្លេស​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​បាន។ ​ដោយ​បច្ចុប្បន្ន​នេះ ​លោក​​សុំ​ឱ្យ​អ្នក​គាំទ្រ​ទ្រាំ​សិន​ឬ​អាច​ជប់លៀង​ផឹក​ស៊ី​បាន​នៅ​ផ្ទះ​រៀង​ៗ​ខ្លួន៕

Facebook Comments
Loading...