បើកចង្ក្រានកំដៅទឹកស៊ុប ធ្លាយហ្គាសឆាបឆេះផ្អើលទាំងល្ងាចតែសំណាងល្អមិនមនុស្សគ្រោះថ្នាក់

0
3465

ភ្នំពេញ ៖ ផ្ទះលក់ស៊ុប ម្ហូបអាហារ មួយកន្លែង ខណៈដែលម្ចាស់ផ្ទះបើកចង្ក្រានហ្គាសដើម្បីកំដៅទឹកស៊ុប បែជាភ្លើងឆាបទៅកំប៉ុងហ្គាសតូចៗ ដែលមានសភាពធ្លុះធ្លាយ បង្កចេញជាអណ្តាតភ្លើងឆាបឆេះ នៅផ្នែកចង្ក្រានបាយ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយពន្លត់បានភ្លាមៗ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលក់ស៊ុបយ៉ីហោស្រឡៃ ឬម៉ៅមៅ ៩៩ ស្ថិតនៅផ្ទះលេខ១៩៣ ផ្លូវអា ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមម្ចាស់ផ្ទះបានឲ្យដឹងថា នៅផ្នែកចង្ក្រានបាយ មានដាក់កំប៉ុងហ្គាសប្រភេទកំប៉ុងតូចៗ ដាក់នៅក្នុងកញ្ច្រែង មួយគរ ហើយក៏មិនដឹងថា ក្នងចំណោមកំប៉ុងហ្គាសទាំងនោះមានសភាពធ្លុះធ្លាយហ្គាសដែរ ស្រាប់តែនៅវេលាម៉ោងខាងលើ គ្រាដែលបើកចង្ក្រានហ្គាសធំដើម្បៅកំដៅទឹកស៊ុប បែជាអណ្តាតភ្លើងឆាបទៅកំប៉ុងហ្គាសតូចៗក្បែរនោះ ឆេះជាអណ្តាតភ្លើង បង្កឲ្យឆោឡោ ពលរដ្ឋក្បែរខាងយកបំពង់ពន្លត់អគ្គិភ័យ បាញ់អស់៨បំពង់ តែមិនរលត់ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការក្រុង ចេញទៅចំនួន២គ្រឿង បាញ់ទឹកអស់មួយស៊ីទែន ទើបភ្លើងរលត់ទៅវិញ ហើយសម្ភារៈ នៅផ្នែកចង្ក្រានបាយ ទទួលរងខូចខាតស្ទើទាំងអស់ សំណាងល្អគ្មានអ្នករងរបួស ពោលខូចខាតតែផ្នែកចង្ក្រានបាយ។

តាមប្រជាពលរដ្ឋ ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះខាងលើបើកលក់ស៊ុប ម្ហូប រាល់ថ្ងៃ ស្រាប់តែនៅល្ងាចថ្ងៃទី២១ ខែកក្កដា នេះខណៈដែលម្ចាស់បើកចង្ក្រានហ្គាសធំ កំដៅទឹកស៊ុប បែជាអណ្តាតភ្លើងឆាបទៅកំប៉ុងហ្គាសខ្នាតតូចទៅវិញ សំណាងល្អ កម្លាំងពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជួយទាន់ពេលវេលា៕

Facebook Comments
Loading...