រដ្ឋបាលខណ្ឌព្រែកព្នៅចុះរុះរើផ្ទះ និងតូបសង់​អនា​ធិបតេយ្យក្នុងបឹងតាមោគស្ថិត​ក្នុង​​សង្កាត់ព្រែកព្នៅ​ និងសង្កាត់សំរោង

0
3948

ភ្នំពេញ ​ ៖​ រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលមានកម្លាំងចម្រុះប្រមាណជាង១០០​ ​ដឹក​នាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បាន​ចុះ​រុះរើផ្ទះអានាធិបតេយ្យ និងស៊ងចិញ្ចឹមត្រីជាច្រើនគ្រូសារដែលសង់លើបឹងតាមោគដើម្បី​​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ ស្ថិត​ក្នុង​​សង្កាត់ព្រែកព្នៅ​ និងសង្កាត់សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំ​ពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។​

​ក្នុងប្រតិបត្តិការ​ចុះរុះរើផ្ទះលើទំនប់ និងតូបសាងសងយ៉ាងអនាធិបតេយ្យក្នុងបឹងតាមោគនេះ​ ​លោកសុខ សម្បត្តិ បាន​មានប្រសាសន៍ថា​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​មាន​ប្រជាពលរដ្ឋជាច្រើនគ្រួសារ​​ បានសាង​សង់​ផ្ទះលើទំនប់ លើទឹក និងស៊ងចិញ្ចឹមត្រីរំ​លោ​ភ​យកផ្ទៃបឹងតាមោគធ្វើជាកម្មសិទ្ធ​​មក​ កាលពីឆ្នាំ២០១៨មក ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ខណ្ឌ​ បានសុំគោល​ការ​ណ៍​ពីឯកឧត្តមឃួង ស្រេង ប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ ចុះរុះរើតែម្តងដើម្បីកុំឲ្យស៊ង​ចិញ្ចឹម​ត្រី និងផ្ទះអនាធិបតេយ្យទាំងនេះកើតមានជាបន្តបន្ទាប់ទៀត ហើយមកដល់ពេលនេះជាលើកទី៣ហើយដែលរដ្ឋបាលខណ្ឌព្រែកព្នៅ ចុះប្រតិបត្តិការ​រុះរើ សរុបរុះរើផ្ទះលើទំនប់ និងតូបដែលសង់លើទឹកបានប្រមាណជា១៥០ផ្ទះនិងតូបហើយ។

លោកបន្តថា ក្នុងប្រតិបត្តិការ​ចុះរុះរើនេះផងដែរ ​កម្លាំង​ចម្រុះ​កាត់​ទំលាក់ទឹកចោលបើផ្ទះណាមិនព្រមរុះរើដោយខ្លួនឯងទេនោះ ចំណែក​ស៊ង​ចិញ្ចឹម​ត្រីទុករយៈពេលឲ្យយកត្រីចេញដល់ដាច់ឆ្នាំ២០២០នេះ ហើយរុះរើជាបន្ទាន់ ព្រោះមានកិច្ចសន្យាជាមួយគ្នារួចហើយ បើពុំនោះទេគឺយើងលែងយោគយល់ទៀតហើយ។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋដ៍ទៃទៀត កុំព្យាយាមបោះតំរ៉ុយក្នុងបឹងតាមោគយកធ្វើជាកម្មសិទ្ធទៀតអី ព្រោះបឹងតាមោគនេះ​កាល​ពីដើមខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្ដីពីការកំ​ណត់​ផ្ទៃបឹងតាមោគ ឬបឹងកប់ស្រូវ ដែលក្រឡា ផ្ទៃបឹងមានទំហំ ៣២៣៩,៧ហិកតា​ស្ថិតក្នុង​រាជធានីភ្នំពេញជាសាធារណៈរបស់រដ្ឋ មិនត្រូវឲ្យមានជនណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ធ​ផ្ទាល់​ខ្លួនបានឡើយ។

លោកបញ្ជាក់ថា ការងារនេះយើងមិនបញ្ឈប់ឡើយ គឺយើងនិងចុះ​សម្អា​ត​ឲ្យអស់ ហើយយើងនិងធ្វើតូបនៅលើទំនប់នេះមួយ ​ដើម្បីត្រួត​ពិនិត្យមើលតើប្រជាពលរដ្ឋណា មានបំ​ណងមកសង់រោងឬតូបនៅទីនេះទៀត គឺយើងអាចទប់ស្កាត់បានទាន់ពេលវេលា៕

Facebook Comments
Loading...