អាជីកម្មហាងបារបរទេស១កន្លែង ត្រូវអាជ្ញាធរខណ្ឌដូនពេញសម្រេចបិទ ដោយសារបង្កសំឡេងរំខាននិងឈ្លោះប្រកែកគ្នាញឹកញ៉ាប់

0
1173

ភ្នំពេញ ៖ ទីតាំងហាងបារបរទេសមួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាឯកភាពខណ្ឌដូនពេញដែលដឹកនាំដោយអភិបាលខណ្ឌបានចុះផ្អាកអាជីវកម្មបណ្តោះអាសន្នដោយសារតែមានការរំខានពីសំណាក់ភ្ញៀវឈ្លោះប្រកែកគ្នាញឹកញ៉ាប់រួមទាំងបង្កសំឡេងរំខានឮខ្លាំងចេញមកក្រៅធ្វើឲ្យអ្នកជិតខាងរស់នៅមិនកើត។

ជាក់ស្តែងនៅល្ងាច ថ្ងៃអាទិត្យ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណុដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទទីតាំងអាជីវកម្ម សេវាកម្ម Wild Orchid Bar មានទីតាំងផ្លូវលេខ១៣៦ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ជាបណ្តោះអាសន្ន ដោយមូលហេតុ បង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើនេះ(ឈ្លោះប្រកែកគ្នាជារឿយៗ) រួមទាំងមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជិតខាង និងមិនចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ -១៩ តាមការណែនាំរបស់ អាជ្ញាធរខណ្ឌ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាក្នុងប្រតិបត្តិការនោះជាក់ស្តែង កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក៏បានសម្រេចបិទអាជីវកម្ម Wild Orchid Bar ជាបណ្ដោះអាសន្ន ដើម្បីជាការព្រមាន ក្នុងករណីនៅតែបន្តលួចលាក់បើកអាជីវកម្មខាងលើ បង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋជិតខាងទៀតនោះ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាល ចុះដកហូតសម្ភារៈផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ ព្រមទាំងឈានដល់ការបិទអាជីវកម្មស្ថាពរ បន្ថែមទៀត៕

Facebook Comments
Loading...