អ្នកបើករថយន្តfordសង្ស័យស្រវឹងស្រាបើកបុករះរថយន្ត៤គ្រឿងនិងបុកផ្ទប់ទ្វារក្រុមហ៊ុនលក់សំភារៈសំណង់ហើយចុះគេចខ្លួនបាត់

0
1107

ភ្នំពេញ ៖ អ្នកបើករថយន្តfordសង្ស័យស្រវឹងស្រាបើកបុករះរថយន្ត៤គ្រឿងនិងបុកផ្ទប់ទ្វារក្រុមហ៊ុនលក់សំភារៈសំណង់ហើយចុះគេចខ្លួនបាត់បង្សល់ទុករថយន្តនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះកើតឡើងនៅម៉ោង២៣ និង៣០នាទី យប់ថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ១១ ដែលមានយីហោ(ក្រុមហ៊ុនម៉ាសាលអ៊ិនវ៉ាយរ៉ូធេក)ផ្លូវ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្ត Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-9378 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៤ក្នុងទិសដៅពី កើតទៅ លិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុក រថយន្ត Lexus 570 ពាក់ស្លាកលេខ 2BB- 2899 ពេញទំហឹងរួចជ្រុលទៅបុក រថយន្ត៣គ្រឿង ទៀត មានម៉ាករ៉ែងរ៉ូវ័រពាក់ស្លាកលេខភ្នំពេញ២S៨៩៧៨និងរថយន្តហើយក៏រថយន្តហាយឡែនឌ័រនិងរថយន្តប៉ាឡែនដែលសរុប៤គ្រឿងនិងទៅបុក កញ្ចក់ ទ្វារផ្ទះបើកក្រុមហ៊ុន កើតហេតុបណ្តាលឲ្យទៅមុខលែងរួចទើបអ្នកបើកបរបង្កហេតុនោះឃើញសភាពការមិនស្រួលក៏ប្រញ៉ាប់រត់គេចខ្លួន បាត់ ។

ប្រភពព័ត៌មានបញ្ជាក់ថាបន្ទាប់ពី កើតហេតុ សមត្ថកិច្ច មូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍មក វាស់វែង យក រថយន្តស្ទូច មកស្ទូចយក រថយន្តទាំង៤គ្រឿង មានទាំងរថយន្តបង្កផងនោះយកទៅ រក្សាទុកនៅការិយាល័យចរា​ចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំអ្នកបង្កចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Facebook Comments
Loading...