ស្លាប់ម្នាក់និងម្នាក់ទៀតរបួសម្នាក់បណ្តាលមកពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង

0
396

ភ្នំពេញ ៖ យុវជនពីនាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០ នាទីយប់ថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ប៊ុន សម្បត្តិ ភេទប្រុសអាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅ ភូមិ សុក្រំឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចំណែ​កនាក់រងរបួសមានឈ្មោះ ឈឹមរដ្ឋាអាយុប្រមាណជាង ២០ ឆ្នាំ មានស្រុកកំណើតជា​មួយគ្នា។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BC-4659 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ រថយន្តបត់ស្ដាំភ្លាមនោះ ស្រាបតែមានយុវជន ២នាក់ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខតាកែវ1O-6376  បើកបរដោយយុវជនពីរនាក់ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿនជ្រុល ចាប់ហ្វ្រាំងមិនទាន់ក៏ ជ្រុលទៅបុករថយន្ត កំពុងបត់ឆ្លងផ្លូវ ពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោលក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងជំនាញ ចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នា នៅពេលក្រោយ រឺឯសាកសពសមត្ថកិច្ចធ្វើកំណត់ ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...