លោក Zidane ​​ក្រុម Real Madrid ចង់ឈ្នះយប់នេះដើម្បីលើកពានតែម្តង

0
18903

កីឡាបរទេស ៖ ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Villar​real ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រី​នេះ ​ដែល​ជា​ការ​ប្រកួត​សប្ដាហ៍​ទី​៣៧​នៃ​លីគ​កំពូល​អេស្ប៉ាញ La Liga ​សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ​ដែរ​​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​៖ “វា​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឬ​អត់​នោះ​ទេ បើឈ្នះយប់នេះយើងលើកពានមិនខ្វល់ពីក្រុមផ្សេងឡើយ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ប្រសិន​បើ​ក្រុម Real Madrid ​អាច​យក​ឈ្នះ​បាន​នោះ​ពួកគេ​នឹង​ក្លាយ​ជា​ជើង​ឯក​តែ​ម្ដង ដោយ​មិន​ខ្វល់​ពី​លទ្ធផល​របស់ Barcelona ​ឡើយ។ តែ​បើ​ករណី​ក្រុម Barcelona ​ឈ្នះ ​ហើយ​ក្រុម Real Madrid ​ស្មើ​ឬ​ចាញ់ ​នោះ​ពួកគេ​នឹង​ត្រូវ​រង់​ចាំ​មើល​ការ​ប្រកួត​ចុង​ក្រោយ​ទៀត ដែល​ប៉ះ​ក្រុម Leganes។ ​សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ​ដែរ ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​៖ “វា​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឬ​អត់​នោះ​ទេ។ យើង​ចង់​ឈ្នះ​នៅ​យប់​នេះ យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព ​ហើយ​យើង​ក៏​ដឹង​ថា Villarreal ​ក៏​ចង់ឈ្នះ​ដូច​គ្នា។ ​ខ្ញុំ​មិន​ទាន់​មាន​អារម្មណ៍​ថា​យើង​ជា​ជើង​ឯក​នៅ​ឡើយ​ទេ ​ព្រោះ​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​ឡើង​”៕

Facebook Comments
Loading...