សិប្បកម្មត្បាញកន្រ្តកដោយដៃពីវត្ថុធាតុដើមមានវល្លិ៍ធ្នឹង និងស្លឹកចាក បានធ្វើឲ្យជីវភាពគ្រួសារធូរធាររៀងរាល់ឆ្នាំ

0
2367

កណ្តាល ៖ សិប្បកម្មផលិតកន្ត្រកដោយដៃ ពីវត្ថុធាតុដើមមានវល្លិ៍ធ្នឹង និងស្លឹកចាកបានធ្វើឲ្យសិប្បករផលិតកន្រ្តក បងស្រី វ៉ាត វ៉ុន​ មានជីវភាពធូរធារច្រើន ដោយមានទីតាំងផលិតកន្ត្រកនេះក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងការផលិតកន្ត្រកដាក់ផ្កានេះមានអាយុកាលតាំងពីឆ្នាំ១៩៧៩មកម៉្លេះ។បងស្រី វ៉ាត វ៉ុន ថាពីឆ្នាំ១៩៧៩មកគាត់ចាប់យកតែមុខរបរត្បាញកន្រ្តកនេះជាប្រចាំ​ ដោយកន្ត្រកនេះមានពីរប្រភេទគឺកន្ត្រកសម្រាប់ដាក់ទៅផ្សារមានតម្លៃចាប់ពីបីម៉ឺនទៅបួនម៉ឺនរៀលដែលជាប្រភេទកន្ត្រកមានតម្លៃខ្ពស់ជាងគេនិងប្រភេទកន្ត្រកដាក់ផ្កាមានតម្លៃទាបដែលអាចលក់ចេញបានតែ១ពាន់រៀលប៉ុណ្ណោះ។

ក្នុងគ្រាដែលមេរោគជំងឺកូវីត១៩ដែលកំពុងរាលដាលជាសកលបានធ្វើឲ្យមុខរបរបងស្រីស្ងាត់គ្មានអ្នកទិញ ក៏ប៉ុន្តែបើទោះបីជាកើតឡើងនូវជំងឺនេះបានធ្វើឲ្យបាត់បង់អតិថិជនក៏ដោយក៏សិប្បកម្មរបស់បងស្រីនៅតែដំណើរការដដែល។បងស្រីបន្តទៀតថា ឃើញលុយនឹងមុខហើយតែចាប់លុយមិនបានដដែល។បងស្រី វ៉ាត វ៉ុនបន្ថែមទៀតថាទោះបីជាស្ងាត់ភ្ញៀវធ្លាក់ចុះក៏ដោយក៏គ្រួសារគាត់នៅតែត្បាញកន្ត្រកពីរប្រភេទនេះតែក្នុងបរិមាណតិចតួចក្នុងស្រុក។សិប្បកម្មមួយនេះជាលក្ខណៈគ្រួសារខ្នាតតូចមានរយៈពេលយូរអង្វែងបន្តទៅកូនចៅទៀតហើយបងស្រីថានៅពេលជំងឺរាតត្បាតកូវីត១៩សាបរលាបអស់ទៅ សិប្បកម្មខ្នាតតូចនេះនិងហក់ឡើងវិញនិងមានអ្នកទិញគាំទ្រផលិតផលខ្មែរឡើងវិញជាក់ជាពុំខាន៕

 

Facebook Comments
Loading...