យុវជនរី រិទ្ធី លែងទៅចំណាកស្រុកបន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកបរបរវារីវប្បកម្ម នៅស្រុកកំណើត

0
4632

ព្រៃវែង ៖ យុវជនរី រិទ្ធី ទទួលបានជោគជ័យក្នុងការប្រកបរបរ វារីវប្បកម្ម នៅស្រុកកំណើតរបស់ខ្លួនដោយមិនចាំបាច់ ចេញទៅរកការងារធ្វើនៅប្រទេសថៃដូចមុន ហើយបច្ចប្បន្ននៅក្នុងអំឡុងពេលជម្ងឺកូវីដ១៩ កសិដ្ឋានមាគ៌ាជលសារបស់គាត់ កាន់តែមមាញឹកក្នុងការលក់កូនកង្កែប និងត្រីសាច់។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីពេលថ្មីកន្លងមកនេះ បានបង្ហាញជូនយុវជន និងកសិករ នូវបទពិសោធន៍របស់យុវជនម្នាក់ ដែលកន្លងមកបានស្វះស្វែងរកការងារធ្វើនៅប្រទេសថៃក្រោយពេលបញ្ចាប់ការសិក្សានៅសកលវិទ្យល័យ ហើយនៅពេលចុងក្រោយបានសម្រេចចិត្តមកធ្វើវារីវប្បកម្មនៅភូមិកំណើតរបស់ខ្លួន ហើយទទួលបានជោកជ័យល្អ គួរឲ្យកោតសរសើរ។

លោកបន្តថា យុវជន រី វុទ្ធី រស់នៅនៅភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបព្ចាប់ការសិក្សាជំនាញបច្ចេកវិទ្យាពត៌មាន (IT) នៅសកលវិទ្យាល័យបន្ទាយមានជ័យ ហើយបានទៅធ្វើការផ្នែកបច្ចេកវិទ្យាពត៌មាននៅប្រទេសថៃចំនួន៧ឆ្នាំ។ នៅឆ្នាំ២០១៦ គាត់បានសម្រេចចិត្តត្រឡប់មកស្រុកភូមិរបស់គាត់វិញ ដោយបានចាប់ផ្តើមសាកល្បងបង្កាត់ភ្ញាស់កូនកង្កែប ដែលលោកបានទិញមេពូជកង្កែបចំនួន៤គូរ ពីមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (បាទី) ខេត្តព្រៃវែង មកសាកល្បងក្នុងឆ្នាំទីមួយ។ រហូតដល់ឆ្នាំទីបួននេះ គាត់បានទទួលជោគជ័យដោយក្តីមោន:ភាព ដោយកសិដ្ឋានរបស់គាត់ មានឈ្មោះមាគ៌ាជលសា បានផលិតនិងលក់កូនកង្អែបពូជប្រហែល១០ម៉ឺនកូន កង្កែបសាច់៦តោន និងត្រីទីឡាព្យាសាច់១២តោន។

លោកបញ្ជាក់ថា នៅក្នុងអំឡុងពេលជម្ងឺកូវីដ១៩ កសិដ្ឋានមាគ៌ាជលសារបស់គាត់ កាន់តែមមាញឹកក្នុងការលក់កូនកង្កែប និងត្រីសាច់។ សូមបញ្ជាក់ថាឆ្នាំនេះគាត់មានមេពូជកង្កែប ៣០០០ គូរ សម្រាប់ផលិតកូនកង្កែប។ នេះជាបទពិសោធន៍មួយដ៏ល្អប្រសើរ សម្រា​ប់​យុវជន និងកសិករដទៃទៀត រៀនសូត្រនិងចាប់យករបរនេះ។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍បញ្ជាក់ទៀតថា អ្វីដែលយុវជន រី វុទ្ធី បានធ្វើនោះគឺ មិនគ្រាន់តែចាប់មុខរបបចិញ្ចឹមយកសាច់លក់ប៉ុណ្ណោះទេ ប៉ុន្តបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសេជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជួយផលិតស្បៀងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយពូជកង្កែប និងត្រីដល់យុវជន និងកសិករ ដែលបានកើតចេញពីការបង្កើតកសិដ្ឋានវារីវប្បកម្មរបស់ខ្លួន៕

Facebook Comments
Loading...