ទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែងនៅខណ្ឌចំកាមន លួចបើកផ្គើននិងបំរាមរបស់ អាជ្ញាធរ

0
1086

ភ្នំពេញ ៖ ទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ លួចបើកផ្គើមទៅនិងបំរាមរបស់អាជ្ញាធរក្រុងដែល អនុញាតិឲ្យកែប្រែ ពីក្លឹបកំសាន្តខារ៉ាអូខេទៅជាភោជ្ជនីយដ្ឋាន ត្រូវបានអាជ្ញាធរ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចម្ការមន ចុះត្រួតពិនិត្យរកឃើញកាលពី យប់ថ្ងៃច័ន្ទទី១៣ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ក្រោយពី ទទួលបានព័ត៌មាន ពីការបើកអាជីវកម្មខារ៉ាអូខេឡើងវិញ គណ:បញ្ជាការឯកភាពខណ្ឌចម្ការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចម្ការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពីក្រុមការងារពិនិត្យរួចមកឃើញថា ទីតាំងអាជីវកម្មខាងលើ នៅបើកដំណើរការខារ៉ាអូខេជាធម្មតា។ ដូចនេះក្រុមការងារបានណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយឲ្យប្រែក្លាយទីតាំងខាងលើនេះទៅជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ ហើយប្រសិនបើនៅតែផ្គើនលួចបើកបន្តទៀតអាជ្ញាធរ និងបិទទីតាំងទាំងនោះចោលតែម្តង។

សូមបញ្ជាក់ថាកាលពី ពេលថ្មីកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ៖១ សុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញ ចូលតែមួយរាជធានីភ្នំពេញ។២ គោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់អាជីវកម្ម ក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់មេត្តា ជ្រាបនិងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Facebook Comments
Loading...