ការប្រកួតមួយដ៏ជក់ចិត្តរវាងក្រុម Spurs និងក្រុម Arsenalបើទោះបីជាគ្មានអ្នកគាំទ្រក៏ដោយ

0
20646

អង់គ្លេស៖ ការប្រកួតមួយដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្របាល់ទាតក្របខ័ណ្ឌPremier League ពោលគឺ Spurs យកឈ្នះ Arsenal ក្នុងលទ្ធផលដ៏ប្រផិតប្រផើយ២ទល់នឹង១ បើទោះបីជាគ្មានអ្នកគាំទ្រក៏ដោយ។

ក្លិបកាំភ្លើងធំ Arsenal មានឱកាសរកបានមួយគ្រាប់មុនដោយការស៊ុតពីចម្ងាយរបស់កីឡាករ Alexandre Lacazette នៅនាទីទី១៦។ រំលងបានតែ៣នាទីទីប៉ុណ្ណោះកីឡាករ Son Heung-min ក៏តាមបានមួយគ្រាប់មកវិញឲ្យ Spurs ដោយការហុចដង ពីសំណាក់ខ្សែការពាររបស់ Arsenal ។ជាការពិតណាស់ Arsenal ធ្វើការគ្រប់គ្រងបាល់បានច្រើនជាង Spurs តួយ៉ាងគឺគ្រប់គ្រងបានរហូតដល់ទៅ ៦៣ ភាគរយឯណោះ ប៉ុន្តែមានឱកាសស៊ុតតិចជាង Spurs ទៅវិញ។ ដោយឡែក Spurs ធានាបាន៣ពិន្ទុរបស់ខ្លួននៅនាទីទី៨១ដោយការប្រើក្បាលតែតចូលទីយ៉ាងល្អពីសំណាក់ខ្សែការពារ Alderweireld ក្រោមការលើកបាល់ជ្រុងពីតារាឆ្នើម Son Heung-min ។

បន្ទាប់ពីបញ្ចប់ការប្រកួតនេះ Spurs បានឡើងមកឈរនៅលេខ៨វិញមាន៥២ពិន្ទុ ចំណែកឯក្លិប Arsenal កំពុង ឈរនៅលេខ៩មាន៥០ពិន្ទុ។ គួរឲ្យដឹងដែរថាក្លិបទាំងពីរនេះកំពុងតែប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការដណ្តើមកៅអីសម្រាប់លេងពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ៕

Facebook Comments
Loading...