វត្តចំនួន៤ក្នុងសង្កាត់ពញ្ញាពន់ បានទទួលទេយ្យវត្ថុពីក្រុមការងារចុះជួយសង្កាត់ពញ្ញាពន់

0
1800

ភ្នំពេញ ៖ ក្រុមការងារចុះជួយសង្កាត់ពញ្ញាពន់់ដឹកនាំដោយលោក មុំ សុភាព អនុប្រធានក្រុមការងារតំណាងលោកពូ សាប៊ុតឌី ប្រធានក្រុមការងារចុះជួយសង្កាត់ពញាពន់និងលោក ជា វិរៈ អភិបាលរងខណ្ឌព្រែកព្នៅនិងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ពញាពន់នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះបាននាំយកនូវទេយ្យវត្ថុមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាស នៅវត្ត រមនីយរ៉ាម វត្តសុវណ្ណធម្មរាជវត្តអង្គរការ និងវត្តប្រាសាទ ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

តាមប្រសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ធ្លាប់បានផ្ដាំផ្ញើដល់មន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ត្រូវតែចុះពិនិត្យនៅតាមវត្តអារាមនានាក្រែងព្រះសង្ឃរងផលប៉ះពាល់ ដាច់ចង្ហាន់ដែលកើតឡើងពីការរីករាលដាលនៃជំងឺកូវីដ19 គឺមិនទុកឲ្យប្រជាពលរដ្ឋឬព្រះសង្ឃដាច់ចង្ហាន់ដោយអាជ្ញាធរមិនបានដឹងឮនោះទេ។

ឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំ ក៏ដូចជាការផ្តាំផ្ញើរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែរំឭកដល់ថ្នាក់ដឹកនាំខណ្ឌនិងសង្កាត់ត្រូវតែចុះពិនិត្យមើលវត្តក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីបានដឹងពីសុខទុក្ខរបស់ព្រះសង្ឃដូនជីតាជីក៏ដូចជាប្អូនៗសិស្ស និស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រតាមវត្តអារាមនានា បើមានកើតឡើងនូវបញ្ហាកង្វះខាតណាមួយអាជ្ញាធរត្រូវតែដោះស្រាយជូនភ្លាមៗ ដោយមិនទុកឱ្យមានព្រះសង្ឃដាច់ចង្ហាន់នោះទេ។

តាមពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងបានកំហឹកឱ្យព្រះសង្ឃត្រូវគង់ចាំព្រះវស្សា  និងមិនអនុញាតិអោយនិមន្តត្រាច់ចរទៅឆ្ងាយឬបិណ្ឌបាត្រនោះឡើយត្រូវតែគង់នៅក្នុងព្រះវស្សាឲ្យបានតាមការកម្រិតរបស់ព្រះពុទ្ធសាសនា។ ម្យ៉ាងវិញទៀតនៅក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនេះ ក៏មិនសូវមានប្រជាពុទ្ធបរិស័ទនាំយកនូវចង្ហាន់ឬក៏ទ័យវត្ថុនានា ទៅប្រគេនព្រះសង្ឃនោះដែរ។

ព្រះសង្ឃក្នុងពុទ្ធសាសនា ជាចំណុចប្រឈមមួយ នៃការចម្លងជំងឺដង្កាត់នានា ជាពិសេសជំងឺកូវីដ19 នេះ ព្រោះថាព្រះសង្ឃអាស្រ័យចង្ហាន់បិណ្ឌបាតពីសំណាក់ប្រជាពុទ្ធបរិស័ទ និងមានកន្លែងឆាន់រួម សឹងរួម លើសពីនេះវត្តអារាមក៏ដូចជាកន្លែងស្នាក់អាស្រ័យរបស់សិស្ស និស្សិត តាជីយាយជី និងជាទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ដូច្នេះទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អនុវត្តវិធានការណ៍អនាម័យ ឲ្យបានជាប់ជាប្រចាំផងដែរ។

បើទោះជាមានចំណុចប្រឈមនឹងហានិភ័យយ៉ាងនេះក្តី ប៉ុន្តែព្រះសង្ឃក្នុងវិស័យពុទ្ធសាសនា មានភ័ពវាសនាល្អ និងបានអនុវត្តនូវវិធានការអនាម័យជាប់ជាប្រចាំផងនោះ រហូតមកដល់ពេលនេះ ពុំទាន់មានព្រះសង្ឃអង្គណាមួយ បានឆ្លងឬក៏វិជ្ជមានកូវីដ19 នោះឡើយ។

សូមបញ្ជាក់ថា ក្នុងវត្តនីមួយៗ ទទួលបាននូវទេយ្យវត្ថុរួមមាន អង្ករ១បាវ ទម្ងន់៥០ គីឡូក្រាម និងថវិកាប្រមាណជាង១លានរៀលផងដែរ៕

Facebook Comments
Loading...