លោក Pep ​ផ្ទាល់​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​លេង Champions League ​បាន​នៅ​ឆ្នាំ​ក្រោយ

0
25161

កីឡាបរទេស ៖ នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ លទ្ធផល​ការ​តវ៉ា​ក្ដី​ឱ្យ​បាន​លេង UEFA Champions League ​វិញ ​របស់​ក្រុម Manchester City ​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​ ហើយលោក Pep ​ផ្ទាល់​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​លេង Champions League ​បាន​នៅ​ឆ្នាំ​ក្រោយ។​

សហព័ន្ធ​បាល់ទាត់ UEFA ​បាន​ពិន័យ​ក្រុម Man City ​មិន​ឱ្យ​លេង​ព្រឹត្តិ​ការណ៍​នេះ​រហូត​ដល់​២​ឆ្នាំ​ឯ​ណោះ ​បន្ទាប់​ពី​ពួកគេ​រក​ឃើញ​ថា​ក្រុម​មួយ​នេះ​បាន​ប្រើប្រាស់​ប្រាក់​ច្រើន​ហួស​កម្រិត​ច្បាប់​ចាយ​វាយ។ ​មិន​ត្រឹម​តែ​ពិន័យ​២​ឆ្នាំ​ទេ ​ពួកគេ​ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​២៥​លាន​ផោន​ផង​ដែរ។

​ក្រោយ​ពី​ទទួល​លិខិត​ពិន័យ​នេះ​ហើយ ​ក្រុម Man City ​ក៏​បាន​ប្ដឹង​តវ៉ា​វិញ​ផង​ដែរ ​ដើម្បី​គេច​ផុត​ពី​ការ​ពិន័យ។​លទ្ធផល​នៃ​ការ​សម្រេច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ​ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​និង​លោក Pep ​ផ្ទាល់​មាន​ទំនុក​ចិត្ត​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​មិន​ខាន។ ​លោក Pep ​និយាយ​ថា​៖ “យើង​មាន​ទំនុក​ចិត្ត ព្រោះ​យើង​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ឱ្យ​យើង​អាច​លេង Champions League ​បាន​នៅ​ឆ្នាំ​ក្រោយ”៕

Facebook Comments
Loading...