អ្នកឆ្លងវិរុស Covid-19 នៅទូទាំងសកលលោកកើនឡើងដល់១២លាននាក់

0
5928

បរទេស ៖ តាមការចេញផ្សាយសារព័ត៌មាន CNN ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ករណីអ្នកឆ្លងវិរុសគ្របដណ្តប់ទូទាំងពិភពលោកបានសម្លាប់មនុស្សជាងកន្លះលាននាក់ក្នុងរយៈពេល៧ខែ និងមានមនុស្សជាង១២លាននាក់ត្រូវបានគេរកឃើញកំពុងផ្ទុក។ ចំនួននៃករណីកើនឡើងនៃជំងឺនេះ មានជាងបីដងនៃជំងឺផ្តាសាយធ្ងន់ធ្ងរដែលត្រូវបានកត់ត្រាជារៀងរាល់ឆ្នាំនេះបើយោងតាមអង្គការសុខភាពពិភពលោក។

ប្រទេសដែលរងការប៉ះពាល់ខ្លាំងកំពុងតែបន្ធូរបន្ថយការដាក់បង្ខាំងប្រទេស ស្របពេលវិរុសកំពុងរីករាលដាលកាន់តែខ្លាំង ខណៈប្រទេសដទៃទៀតដូចជាប្រទេសចិននិងអូស្រ្តាលីអនុវត្តការបិទទ្វារដើម្បីឆ្លើយតបទៅនឹងការឆ្លងឡើងវិញ។ អ្នកជំនាញនិយាយថាការស្ថានភាពការងារ និងជីវិតសង្គមអាចដំណើរប្រក្រតីឡើងវិញរហូតដល់មានការប្រកាសវ៉ាក់សាំងការពារ។

ដើមឡើយករណីដំបូងត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិនកាលពីដើមខែមករា ហើយរយៈពេលត្រឹមតែ១៤៩ ថ្ងៃឈានដល់៦លានករណី។ របាយការណ៍បានបង្ហាញថាវាបានចំណាយពេលតិចជាងមួយភាគបី ពោលគឺត្រឹមតែ ៣៩ ថ្ងៃប៉ុណ្ណោះវាអាចកើនឡើងទ្វេដងដល់ ១២ លានករណី។ បើក្រឡែកទៅមើលប្រទេសមានចំនួនអ្នកឆ្លងច្រើនដូចជា សហរដ្ឋអាមេរិកបានរាយការណ៍ពីកំណត់ត្រាអ្នកឆ្លងថ្មីចំនួន៥៦.៨១៨ ក្នុងមួយថ្ងៃនៅថ្ងៃទី៣ ខែកក្កដានៅពេលដែលករណីសកលឈានដល់ចំនួន១១លាន។ បន្ទាប់មកប្រទេសប្រេស៊ី បានរាយការណ៍ពីករណីថ្មីចំនួនពី២ម៉ឺនទៅ៥ម៉ឺនករណីជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី១ខែកក្កដា ធ្វើអោយចំនួនអ្នកឆ្លងសរុបកើនឡើងជាង១,៧ លានករណី និងជិត៦៨.០០០ នាក់បានស្លាប់។ ចំណែកប្រទេសឥណ្ឌាដែលជាប្រទេសមានចំនួនអ្នកឆ្លងខ្ពស់ជាងគេទី៣ មានការផ្ទុះឡើងនូវករណីថ្មីជាង២ម៉ឺនករណីក្នុងមួយថ្ងៃ កំពុងបង្ករអោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៃការរីករាលដាល់នៅទូទាងពិភពលោក នាពេលខាងមុខ៕

Facebook Comments
Loading...