នាឆ្នាំ២០២២មនី្ទរពេទ្យកាល់ម៉ែត និងក្លាយជាមនី្ទរពេទ្យដែលមាននិយាមប្រហាក់ប្រហែលនឹងស្តង់ដារអន្តរជាតិ

0
4799

ភ្នំពេញ ៖ ជានិច្ចកាលក្នុងនាមក្រសួងសុខាភិបាល តែងចុះពិនិត្យនិងស្វែងយល់អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់មនី្ទរពេទ្យ ម្យ៉ាងដើម្បីលើកទឹកចិត្តបុគ្គលិកពេទ្យ កម្មករសំណង់ ដើម្បីជម្រុញការសាងសង់នេះ ឲ្យដំណើរការបានលឿន រហ័ស និងរឹងម៉ាំ។

លោកសាស្រ្តាចារ្យម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលបានមានប្រសាសន៍ក្នុងឱកាសចុះ ពិនិត្យ និងវាយតម្លៃការសាងសង់អគាររបស់មនី្ទរពេទ្យកាល់ម៉ែត និងសំណេះ​សំណាលជាមួយបុគ្គលិកសុខាភិបាល នាព្រឹកថ្ងៃទី៧ កក្កដាឆ្នាំ២០២០នេះថា មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យថ្នាក់ជាតិនិងជាគំរូ ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ជាងគេ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យថ្នាក់ជាតិនិងជាគំរូ ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ជាងគេ ក៏ជាមនី្ទរពេទ្យសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់សេវាជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថាគិតមកដល់ពេលនេះសម្រេចការសាងសង់បានជាង៤០ភាគរយ និងរួចរាល់ក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាអស់ប្រមាណជិត៤០លានដុល្លារអាមេរិក។ អាគារនេះមានផ្នែកប្រពោធនកម្ម ចំនួន៣០បន្ទប់ សម្រាប់ផ្តល់សេវាកម្មជូនអ្នកជំងឺដែលធ្ងន់ៗ ពិសេសអគារសាងសង់ថ្មី មានសមត្ថភាពដាក់អ្នកជំងឺបានពី៥០០ ទៅ៦០០គ្រែ ប៉ុន្តែក្នុងគម្រោងប្រហែលជា៤០០គ្រែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថាក្រោយបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២ មនី្ទរពេទ្យកាល់ម៉ែត និងក្លាយជាមនី្ទរពេទ្យដែលមាននិយាមប្រហាក់ប្រហែលនឹងស្តង់ដារអន្តរជាតិ ព្រោះសព្វថ្ងៃយើងមានផ្នែកមហារីក ផ្នែកប្រព័ន្ធប្រាសាទ ហើយការពង្រីកនេះ គឺជាការបន្ថែមផ្នែកសង្រ្កោះបន្ទាន់ និងគាំទ្រដល់សេវាបន្ថែមទៀត ដូចជាជំងឺរ៉ាំរ៉ៃ  ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

Facebook Comments
Loading...