យន្តហោះដឹកគ្រឿងញៀនរាប់រយគីឡូ ធ្លាក់ផ្ទុះឆេះ ធ្វើអោយឧក្រិដ្ឋជនគ្រឿងញៀន ត្រូវខាតបង់លុយជិត៥លានដុល្លារ

0
6612

ម៉ិកស៊ិក៖ ឧក្រិដ្ឋជនគ្រឿងញៀន ត្រូវខាតបង់លុយជិត ៥លានដុល្លារ ព្រោះតែយន្តហោះដឹកគ្រឿងញៀនរាប់រយគីឡូ ធ្លាក់ផ្ទុះឆេះ នេះបើតាម Reuters នៅថ្ងៃទី៦ ខែកក្កដា ឆ្នំា២០២០ មន្រ្តីយោធាម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអាទិត្យថា បានប្រទះឃើញយន្តហោះធុនតូចមួយគ្រឿង មកពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង ស្ថិតក្នុងអណ្តាតភ្លើង បន្ទាប់ពីវាបានចុះចតខុសច្បាប់នៅឧបទ្វីបយូតាតានដែលអាចផ្ទុកគ្រឿងញៀនបានរាប់រយគីឡូក្រាម។

សេចក្តីថ្លែងការណ៍មួយពីយោធាម៉ិកស៊ិកបាននិយាយថា ជាមួយនឹងការប៉ាន់ស្មានតម្លៃគ្រឿងញៀនដែលនៅក្នុងយន្តហោះនោះប្រមាណជាង ១០៩ លានប៉េសូ ស្មើនឹង៤,៩ លានដុល្លារ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការខាតបង់នៃអង្គការឧក្រិដ្ឋកម្ម។

ជុំវិញបញ្ហានេះ ស្ថានីយទូរទស្សន៍មីលេនអូយបានរាយការណ៍ថា យន្ដហោះនេះបានទៅដល់ពីម៉ារ៉ាកាប៊ីនៃប្រទេសវេណេស៊ុយអេឡា មុនពេលធ្លាក់ឆេះនៅប្រទេសម៉ិកស៊ិក៕

Facebook Comments
Loading...