ម៉ូតូ២គ្រឿងពន្លះគ្នាបណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងធ្ងន់២នាក់ទៀយរងរបួសធ្ងន់

0
6072

ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបើកលឿនដូចហោះបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការរដ្ឋានកងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនរងគ្រោះដែលស្លាប់ឈ្មោះផា វិបុល  ភេទប្រុសអាយុ២៦ឆ្នាំ  មុខរបរកម្មកររោងចក្រ ស្នាក់នៅខណ្ឌកំបូល។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកXR ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BR 8628 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចដែលទើបនិងចេញពីកម្មវិធីមិត្តភក្តិខណះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៍ ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1A3062 ជិះគ្នា២នាក់ធ្វើដំណើរបញ្ច្រាស់ទិស​គ្នា ពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូXR ស្លាប់នៅកន្លែងកើតហេតុនិងភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ផ្លូវគោករាជធានីធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...