នី សុភី ឡើងតតាំងនិងពុទ្ធ ឆាយរិទ្ធី ខណៈឡុង សុវណ្ណឌឿន សាកស្នៀតគុននិងលួន សុខេង

0
46868

ភ្នំពេញ ៖ នាថ្ងៃសៅរ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅលើសង្វៀនស៊ីអិនស៊ីកីឡាករជើងចាស់៤រូបមាននី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ត្រូវគេផ្គូផ្គងឲ្យជួបគ្នាម្តងទៀត ខណៈឡុង សុវណ្ណឌឿន អ្នកប្រដាល់មកពីក្លិបសាលវ័ន្តកីឡា ឡើងសាកស្នៀតគុននិងកីឡាករលួន សុខេង អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ។

កីឡាករនី សុភី ដែលជួបជាមួយកីឡាករពុទ្ធ ឆាយរិទ្ធី ក្នុងប្រភេទទម្តន់៦៩គីឡូ​ក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាច្រើនដងមកហើយភាគច្រើននី សុភី ជាអ្នកឈ្នះ ព្រោះអ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។

រីឯពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត។ ចាំមើលលើកនេះពុទ្ធ ឆាយរិទ្ធី ជាអ្នកទទួលជ័យជំនះឬនី សុភី?។

ដោយឡែកកីឡាករលួន សុខេង ឡើងសាកល្បងវិជ្ជាគុននិងកីឡាករជើងចាស់ឡុង សុវណ្ណឌឿន ដែលការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថាឡុង សុវណ្ណឌឿន មានភាគរយឈ្នះច្រើនទៅលើលួន សុខេង ព្រោះគេជាកីឡាករជើងចាស់ហើយបានប្រកួតញឹកញ៉ាប់ជាងលួន សុខេង ដែលយូៗបានប្រកួតម្តង។

បើទោះជាកីឡាករឡុង សុវណ្ណឌឿន ជាអ្នកប្រដាល់ចាស់វស្សាក្តី ការប្រកួតនេះក៍មិនត្រូវមើលស្រាលកីឡាករលួន សុខេង ដែរព្រោះសុខេង មានកណ្តាប់ល្អ បើហ៊ានប្រហេសច្បាស់ជាចាញ់មិនខាន។ ចាំមើលលួន សុខេង និងឡុង សុវណ្ណឌឿន នរណាជាអ្នកឈ្នះ?៕

 

Facebook Comments
Loading...