លោកសុខ សម្បត្តិ សូមណូមពរដល់ព្រះសង្ឃ ពេលនិមន្តទៅទេសនាត្រូវពន្យល់ពុទ្ធបរិស័ទសូមឲ្យអនុវត្តទៅតាមការណែនាំបស់ក្រសួងសុខាភិបាលជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ១៩

0
15983

ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគេនទានចំណាំព្រះវស្សាដល់វត្តទាំង១៨ក្នុងខណ្ឌព្រែព្នៅនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោករស់ សុផាន់ រដ្ឋលេខា​ធិការក្រសួងមុខងារសាធារណ: តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង អភិបាលនៃគណ:​អភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែក​ព្នៅ បានលើកឡើងថា សូមណូមពរដល់ព្រះសង្ឃក្នុងវត្តទាំង១៨នៃខណ្ឌព្រែកព្នៅ ពេលនិមន្តទេសនាត្រូវលើកពីបញ្ហាប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ក្នុងការបង្ការនិងការពារការឆ្លងរីករាលដាលនៃកូវីដ១៩ ដល់ពុទ្ធបរិស័ទឲ្យបានជ្រាប និងសូមឲ្យអនុវត្តទៅតាមការណែនាំបស់ក្រសួងសុខាភិបាលជាប្រចាំ។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនចំពោះពុទ្ធបរិស័ទនៅទីនោះ ហើយបានបញ្ជាក់ថាដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពិសេស បង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនគោរពស្រឡាញ់ប្រតិបត្តិព្រះ ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរុងរឿង ថ្កុំថ្កើង តាមពុទ្ធប្បញ្ញត្តិនៃយើង គឺយើងទាំងអស់គ្នាត្រូវគោរពឲ្យបានគ្រប់ៗគ្នា។

លោកបានបន្តថាការចូលព្រះវស្សានេះ មានរយៈពេល៣ខែគឺចាប់ពីថ្ងៃទី១រោចខែអាសាធដល់ថ្ងៃទី១៥ កើតខែអស្សុជ ជារៀងរាល់ឆ្នាំដើម្បីព្រះសង្ឃគ្រប់អង្គនៅក្នុងវត្តប្រតិបត្តិពិន័យធម៌។ ទន្ទឹមនិងនោះលោកក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងឲ្យមានប្រសិទ្ធភាពនៅភូមិឃុំមានសុវត្ថិភាពនិងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈនានាផងដែរ ហើយលោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ក្នុងការបង្ការនិងការពារការឆ្លងរីករាលដាលនៃកូវីដ១៩ សូមឲ្យអនុវត្តទៅតាមការណែនាំបស់ក្រសួងសុខាភិបាលជាប្រចាំ ព្រោះថាបច្ចុប្បន្ននេះ នៅលើពិភពលោក ក៍ដូចនៅប្រទេសកម្ពុជាកំពុងតែទប់ស្កាត់នូវមេរោគcovid-១៩ នៅឡើយទេ។

គួរបញ្ជាក់ថា ទេយ្យទានដែលប្រគេនព្រះសង្ឃនាពេលនោះមាន ទានព្រះវសកសា១គូ សាដក១ អង្ករចំនួន២០០គីឡូក្រាម ប្រេងចំនួន១កាន(៣០លីត្រ) ស្កសរចំនួន១បេ(២៥គីឡូក្រាម)ទឹកដោះគោចំនួន១កេ(៤៨កំប៉ុង) ទឹកក្រូចចំនួន២កេស ទឹកបរិសុទ្ធចំនួន២កេស មីចំនួន២កេស និងថវិការ១០០០០០រៀល៕

Facebook Comments
Loading...