សំណាងល្អមិនមានអ្នកគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងហេតុការណ៍ រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹងក្នុងសង្កាត់ស្រះចក

0
9504

ភ្នំពេញ ៖ សំណាងល្អមិនមានអ្នកគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងហេតុការណ៍ រថយន្ត២គ្រឿងបានព្រលះគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្ត១គ្រឿងក្រឡាប់ផ្ងារជើងឡើងលើនៅកន្លែងកើតហេតុ ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០០និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យទី២៨ ខែមិថុនា ឆ្នាំ២០២០នៅ ចំណុចផ្លូវលេខ១៦៩ ប្រសប់៦១៦ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថារថយន្តដែលបុកគ្នាពេញទំហឹងនោះទី១គឺជារថយន្តម៉ាកព្រូស ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2BF-5848 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើកតាមផ្លូវលេខ៦១៦ ពីលិចមកកើត ដល់ចំណុចផ្លូវប្រសប់(ផ្លូវកាត់ទទឹង)លេខ១៦៩ បានបុកជាមួយរថយន្ត ហ្វ័រធូន័រ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AR-9894 បណ្តាលឲ្យរថយន្តនោះក្រឡាប់ផ្ងារជើងឡើងលើ។ប៉ុន្តែអ្នកបើកបររថយន្តនោះមិនស្គាល់អត្តសញ្ញាណដូចគ្នាព្រោះម្ចាស់រថយន្តទាំងគ្រឿងនោះក្រោយពីបើកបុកគ្នាពេញទំហឹងហើយបានបើកទ្វារលូនចេញពីក្នុងរថយន្តគេចពីកន្លែងកើតហេតុបាត់ទៅ។

សមត្ថបានបញ្ជាក់ទៀតថាក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបោះដៃទៅផ្នែកជំនាញចរាចររាជធានីឲ្យចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងដែលរងការខូចខាតធ្ងន់ទាំង២គ្រឿងនោះទៅរក្សាទុកដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនដិះស្រាយគ្នាតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...