រថយន្តដឹកដីបើកបុកម៉ូតូបើកបត់ត្រឡប់ក្រោយបណ្តាល់ឲ្យបុរសម្នាក់យ៉ាងអាណោចអាធ័ម

0
14705

កណ្តាល ៖ រថយន្តបុកម៉ូតូបានបណ្ដាលឲ្យ បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១២១០ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ខាងលើ រវាងរថយន្ត០១គ្រឿង ម៉ាកនីសាន់ ពណ៌ស ប្រភេទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-0926 លុះពេលធ្វើដំណើរមកដល់ចំនុចភូមិឃុំកើតហេតុខាងលើស្រាប់តែមាន ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខៀវ ពាក់ស្លាកលេខកណ្ដាល1T-5349 បើកបរដោយឈ្មោះ យី សុខគា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានបើកបញ្ច្រាស់ទិសគ្នាពីលិចមកកើត ហើយបត់ត្រឡប់ក្រោយ កាត់ពីមុខរថយន្ត បណ្ដាលឲ្យរថយន្តគេចមិនទាន់ក៏បុក បណ្តាលឲ្យស្លាប់ អ្នកបើកបរម៉ូតូភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង រីឯអ្នកបើកបររថយន្តបានឈប់រថយន្តរត់គេចខ្លួនបាត់តែម្ដង។

ប្រភពដដែលបានបន្តថាក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងទីកន្លែងកើតហេតុនិងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។ចំណែកសាកសពសមត្ថកិច្ចយើងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ជាមួយគ្នានោះដែរសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

Facebook Comments
Loading...