បុរសអ្នកបើកឡានដឹកមេនអត់លិខិតអាជីវកម្ម សមត្ថកិច្ចក្រុងដូនកែវទារ៤០ម៉ឺនរៀល អត់លុយបង់វាយប្រាវ រួចទើបសម្រួលជាក្រោយ

0
5611

ខេត្តតាកែវ ៖ នគរបាលចរាចរក្រុងដូនកែវ៤ទៅ៥នាក់ព្រួតគ្នាវាយ បុរសម្នាក់ដែលជាអ្នកបើកឡានដឹកមេន( ឡានដឹកសម្ភារៈដុតខ្មោច) យ៉ាងចាស់ដៃ ខណះដែលជនរងគ្រោះបើករថយន្តឆ្លងកាត់គោលដៅនគរបាលចរាចរណ៍ហៅឆែកឆេរកលិខិតអាជីវកម្ម តែមិនមានក៏ត្រូវនគរបាលផាកពិន័យ ៤០ម៉ឺនរៀល ប៉ុន្តែជនរងគ្រោះគ្មានលុយបង់ ស្រាប់តែនគរបាលព្រួតវាយយ៉ាងចាស់ដៃ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចគោលដៅនគរបាលចរាចរ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ខាងលិចមន្ទីរពេទ្យភ្នែកខេត្តតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ គឹម បូរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អ្នកដុតខ្មោច បច្ចុប្បន្នរស់នៅ ភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសម្រសសម្រួលហើយក៏ឲ្យជនរងគ្រោះត្រឡបមកវិញដោយមិនមានការផាកពិន័យនោះទេ។

ទោះបីយ៉ាងណាក្តី ជនរងគ្រោះឈ្មោះ គឹម បូរិទ្ធ សូមសំណូមពរលោកស្នងការនគរបាលខេត្តតាកែវ មេត្តាជួយដោះស្រាយ និង រកយុត្តិធម៍ ជូនគាត់ផង៕

Facebook Comments
Loading...