ជនសង្ស័យចំនួន០២នាក់ ត្រូវអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនពីបទ(ពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់)

0
2111

ភ្នំពេញ ៖ កំលាំងជំនាញនិងកម្លាំងល្បាតល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅបានធ្វើការពួនស្ទាក់និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ពីបទ(ពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់) នៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លុវជាតិលេខ៥ ទល់មុខឃ្លាំងសាំងសូគីមិចភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះខៀវវិសាលភេទប្រុសអាយ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិទទាំង ឃុំកន្សោមអកស្រុក កំពង់ត្របែក ខេត្តព្រៃវែង។ ទី២ឈ្មោះរិទ្ធដារ៉ូភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់រស់នៅភូមិកំពង់ធំ ឃុំគីរីវន្ត ស្រុកសន្ទុក ខេត្តកំពង់ធំ។

វត្ថុតាងចាប់យក ១ម្ស៉ៅក្រាមព៌ណសថ្លាចំនួន០២កញ្ចប់តូច ២ម៉ូតូ០១គ្រឿងម៉ាកC110.ពណ៌ខ្មៅ.ស្លាកលេខ 1BH-4553.ភ្នំពេញ ៣ទូរសព្ទ័ដៃ(អិនចុកពិល)០៣គ្រឿង ៤នាឡិកាដៃ០១។ ៦អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក, ៦កាតគ្រីម៉ូតូ០១សន្លឹក។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាតើការបន្ត៕

Facebook Comments
Loading...