សូមសរសើរពិធីការិនី រតនា ម្ចាស់ប្រេនNUNA មិនចេះប្រកាន់ខ្លួនដឹកនាំតំណាងចែកចាយចុះទីផ្សារដោយផ្ទាល់

0
1771

ភ្នំពេញ ៖ ត្រឹមរយៈពេលជាង៣បីខែប៉ុណ្ណោះនៃការខំប្រឹងរបស់ពិធីការិនី រតនា ម្ចាស់ជាម្ចាស់ប្រេនថ្មីផលិតផលថែរក្សាសម្រស់ NUNA របស់ក្រុមហ៊ុន ដាណា ទ្រី ត្រូវបានមើលឃើញថា ក្នុងខ្លួនរបស់នាងមានភាពជាអ្នកដឹកនាំល្អ ដែលក្លាយជាបុគ្គលជោគជ័យ។

អ្នកនាង មាស សុវណ្ណរតនា ជាអ្នកដឹកនាំល្អមួយរូបនៃម្ចាស់ប្រេន NUNA ដែលមានគោលការណ៍ត្រឹមត្រូវនិងគោលដៅច្បាស់លាស់ ដោយតែងតែចុះធ្វើទីផ្សារផ្ទាល់ៗតាមមូលដ្ឋានជាមួយសមាជិករបស់នាង។ ជាក់ស្តែងក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ នាងបានដឹកនាំគ្រប់តំណាងចែកចាយទាំងអស់បានធ្វើការចុះទីផ្សារនៅតំបន់ ពោធិ៍សែនជ័យ, កំបូល, ឬស្សីកែវ, ព្រែកព្នៅ, សែនសុខ, ទួលគោក, កំពង់ស្ពឺ, កំពត, តាកែវ, ព្រៃវែង, កំពង់ធំ, អង្គស្នួល, តាខ្មៅ, និងស្រុកកោះធំ។

ម្ចាស់ប្រេនផលិតផលនេះ និង ជាពិធីការិនីមួយរូបនេះផងដែរនោះ នាងបានប្រាប់ថា នាងមិនខ្លាចហត់នឿយ ឬ លំបាក ក្នុងជួយដល់គ្រប់តំណាងចែកចាយនិងម្ចាស់ដេប៉ូគ្រប់ខេត្តស្រុកទាំងអស់ ព្រមទាំងធ្វើការចុះធ្វើទីផ្សារផ្ទាល់ឡើយតែម្តង។ ព្រោះនាងជាម្ចាស់ប្រេនធំមួយ ដូច្នេះនាងត្រូវតែនៅជាមួយក្រុមការងាររបស់នាង នៅគ្រប់កាលៈទេសៈ ទាំងស្រួល ទាំងលំបាក ដើម្បីឈានដល់ភាពជោគជ័យទាំងអស់គ្នា។

អ្នកនាង មាស សុវណ្ណរតនា បានបញ្ជាក់ថា ការលក់របស់ NUNA មិនមែនក្តោបទៅលើតាមអនឡាញតែមុខនោះទេ យើងបានដាក់គោលដៅច្បាស់លាស់ ដោយកំណត់គ្រប់តំណាងចែកចាយរបស់យើងទាំងអស់ ចុះធ្វើទីផ្សារលក់ផ្ទាល់ៗ តាមតំបន់ក្បែរៗផ្ទះ ឬ ខេត្តក្រុងរបស់ខ្លួន បន្ទាប់ពីទទួលបានការបង្ហាត់បង្រៀនចំណេះដឹងបន្ថែមពីសិក្ខាសាលា NUNA ៕

Facebook Comments
Loading...