ឡៅ ចន្ទ្រា ស្វាគមន៍នី សុភី មកសងសឹក ខណៈលន បញ្ញា ដណ្តើមប្រាក់លាននិងឡុង ឡា

0
32634

ភ្នំពេញ ៖ កីឡាករនី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោកឡើងសងសឹកកីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់មកពីក្លិបកងពលតូច​ទ័ពឆ័ត្រ​យោង​៩១១ ខណៈកីឡាករលន បញ្ញា អ្នកប្រដាល់សមាគមកីឡាប្រដាល់កងយោធពលខេមរៈភូមិមិន្ទ ឡើងដណ្តើមប្រាក់លាននិងកីឡាករឡុង ឡា អ្នកប្រដាល់មកពីសមាគមអប់រំកាយស្រុកអន្លុងវែង នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។

កីឡាករឡៅ ចន្ទ្រា ដែលស្វាគមន៍កីឡាករនី សុភី មកសងសឹកនេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំង២ធ្លាប់ជួបគ្នាម្តងមកហើយដោយ ឡៅ ចន្ទ្រា បានយកឈ្នះលើនី សុភី ដោយពិន្ទុ។ បច្ចប្បន្ននេះកីឡាករឡៅ ចន្ទ្រា ប្រមាណជិត១០​ប្រកួត​ចុង​ក្រោយ​នេះ​ ត្រូវបាន​គេ​កត់​សម្គាល់​ថា​ប្រកួត​ឈ្នះ​រហូត​​នៅ​លើ​សង្វៀន​ប្រដាល់​ទាំងលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​កីឡា​ប្រដាល់​ភាគ​ច្រើន​​កំពុង​នាំ​គ្នា​យល់​ថា​ ឡៅ ចន្ទ្រា គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុ​ពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡាករ​រូប​នេះ​ឡើង​រេញម្តងៗនោះ។

ចំណែកកីឡាករ​នី សុភី វិញនរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ព្រោះគេបានខាងកម្ពស់ដៃវែងជើងវែង ពេលប្រកួតរាល់​លើក​ភាគ​ច្រើន សុទ្ធតែផ្តួលគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ តែយ៉ាងណាគេធ្វើមិនសូវបានល្អឡើយប្រមាណប្រកួចុងក្រោយនេះ។ ចាំមើលនី សុភី អាចសងសឹកឡៅ ចន្ទ្រា បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករឡុង ឡា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោយសារលន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតល្បីមកដល់បច្ចប្បន្ន។ ស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើ​យ​គេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។

រីឯឡុង ឡា ស្នៀតខ្លាំងរបស់គេគឺខ្លាំងទាំងដៃទាំងជើងនិងកែង ដែលបានធ្វើឲ្យកីឡាករឡុង ឡា ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួតលក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ឡុង ឡា និងលន បញ្ញា នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន៕

Facebook Comments
Loading...