សួន ចាន់នី ជួបប៉ោ ភារិទ្ធ សងសឹកម្តងទៀតខណៈលី រិទ្ធី ឡើងសាកកណ្តាប់ដៃនិងឡុង សុវណ្ណឌឿន

0
9280

ភ្នំពេញ ៖ នាថ្ងៃសៅរ៍ទី២០ ខែមិថុនា ឆ្នាំ២០២០នេះ កីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែកនៃសមាគមកីឡាក្រសួងមហាផ្ទៃ ឡើងសងសឹកកីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ខណៈកីឡាករលី រិទ្ធី អ្នកប្រដាល់មកពីក្លិបមីស្ទីលីគុនខ្មែរ ឡើងតតាំងនិងកីឡាករឡុង សុវណ្ណឌឿន អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា នៅលើសង្វៀនស៊ីអិនស៊ី។

បន្ទាប់ពីចាញ់២លើកកន្លងមក កីឡាករសួន ចាន់នី កើតទុកមិនសុខចិត្តសុំមកសងសឹកកីឡាករ​ប៉ោ ភារិទ្ធ ដែលប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់មកនោះ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ការជួបគ្នាលើកនេះត្រូវបានអ្នក​ស្នេហា​វិស័យកីឡាប្រដា​ល់ ​សន្និដ្ឋាន​មុន​ថា ភាគរយក្នុងការ​ឈ្នះគឺប៉ោ ភារិទ្ធ មានភាគរយឈ្នះច្រើនជាងសួន ចាន់នី​ បើពួកគេបានហ្វឹកហាត់ដូចគ្នា។

កីឡាករប៉ោ ភារិទ្ធ គេមាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​ គឺអាចធ្វើឲ្យសួន ចាន់នី ពិបាកគ្រប់ពេលក្នុងការជួបគ្នាម្តងៗនោះ បើទោះជាសួន ចាន់នី ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះក៍ដោយ។ ចាំមើលសួន ចាន់នី អាចសងសឹកលើប៉ោ ភារិទ្ធ បានឬយ៉ាងណា?។

ដោយឡែកកីឡាករស្រករក្រោយលី រិទ្ធី ឡើងមកសុំសាកល្បងវិជ្ជាគុននិងកីឡាករជើងចាស់ឡុង សុវណ្ណឌឿន ដែលការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថាឡុង សុវណ្ណឌឿន មានភាគរយឈ្នះច្រើនទៅលើលី រិទ្ធី ព្រោះគេជាកីឡាករជើងចាស់ហើយបានប្រកួតញឹកញ៉ាប់ជាងលី រិទ្ទី ដែលទើបនិងឮឈ្មោះក្នុងពិភបប្រដាល់គុនខ្មែរនាពេលថ្មីៗនេះតែប៉ុណ្ណោះ។

បើទោះជាកីឡាករឡុង សុវណ្ណឌឿន ជាអ្នកប្រដាល់ចាស់វស្សាក្តី ការប្រកួតនេះក៍មិនត្រូវមើលស្រាលកីឡាករលី រិទ្ធី ដែរព្រោះថាបើហ៊ានប្រហេសច្បាស់ជាចាញ់មិនខាន។ ចាំមើលធើន ធារ៉ា និងឡុង សុវណ្ណឌឿន នរណាជាអ្នកឈ្នះ?៕

 

Facebook Comments
Loading...