ជនសង្ស័យដែលរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នឹង អុកឡុកក្រុមគ្រួរសារត្រូវម្តាយបង្កើតប្តឹងឲ្យអាវុធហាត់ខណ្ឌព្រែកព្នៅឃាត់ខ្លួន

0
3573

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវម្តាយបង្កើត ប្តឹងផ្ទាល់មាត់ដល់កំលាំងជំនាញអាវុធហាត់ខណ្ឌព្រែកព្នៅ ពីបទ(រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នឹង អុកឡុកក្រុមគ្រួរសារ) ហើយត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំស្ថិតក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាវុធហាត់ខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះង្វៀង ញៀងហៀបភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាមមុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះង្វៀង ធីណើកភេទស្រី អាយុ៥៤ឆ្នាំជនជាតិវៀតណាមមុខរបរមេផ្ទះ(ត្រូវជាម្ដាយបង្កើតជនសង្ស័យ)។រស់នៅកន្លែងកើតហេតុខាងលើ ដោយដឹងកូនរបស់ខ្លួនរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នឹងអុកឡុកក្រុមគ្រួរសារ ទើបដាច់ចិត្តប្តឹងកម្លាំងជំនាញអាវុធហាត់ខណ្ឌព្រែកព្នៅតែម្តង។

វត្ថុតាងដកហូត១/ម្សៅក្រាមពណ៌ស ០២កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអ.ហភ.ព៕

Facebook Comments
Loading...