បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីបែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅស្រុកអង្គស្នួល

0
322

កណ្តាល ៖ គួរឲ្យអាសួរណាស់បុរសជាកសិករម្នាក់ ឆក់ត្រីបែឆក់ស្លាប់ខ្លួនឯងទៅវិញដែលហេតុការណ៍នេះនឹងកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីនៅថ្ងៃ‌ទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចត្រពាំងទឹក ក្រោយផ្ទះចំងាយប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិព្រៃផ្ចឹក២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះរិន វិបុល ភេទប្រុសអាយុ៤០ឆ្នាំសញ្ជាតិខ្មែរមុខរបរកសិករ នៅភូមិរូងឃុំចក ស្រុករំដួល ខេត្តស្វាយរៀង។ នៅកន្លែងកើតហេតុគេឃើញខ្សែភ្លើងប្រវែង២៥ម៉ែត្រដងឫស្សីប្រវែង២ម៉ែត្រមានចងដែកស្នរជាប់ជាមួយ សំរាប់ឆក់ត្រី។

សមត្ថកិច្ចបានឲ្យដឹងថាៈការសួរបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ឃីម ណារី ភេទស្រីអាយុ៣២ឆ្នាំបានប្រាប់ឲ្យដឹងថាជនរង គ្រោះបានសុំទៅដើររកត្រីនិងកង្កែបមួយសន្ទុះធំស្រាប់តែមានគេរត់មកប្រាប់ថា ជនរងគ្រោះបានតខ្សែភ្លើងឆក់ត្រីឥឡូវឆក់ខ្លួនឯងហើយបានរត់ទៅមើលតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានធ្វើការពិនិត្យលើសពជនរងគ្រោះឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្ដ អគ្គិសនី។ សពបានប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...