នារីម្នាក់រងរបួសធ្ងន់ដោយសាររថយន្តក្រុងក្រុមហ៊ុនកៃឡា បុករះម៉ូតូកង់បី និងបន្តបុកម៉ូតូ២គ្រឿងបន្ថែមទៀត

0
287

ភ្នំពេញ ៖ រថយន្តក្រុង ដឹកអ្នកដំណើរ ក្រុមហ៊ុនកៃឡា បានបើកបុករះម៉ូតូកង់បីខ្មែរ(តុតុ) ពីក្រោយពេញទំហឹង ជ្រុលទៅបុកម៉ូតូ២គ្រឿងបន្ថែមទៀត បណ្តាលឲនារីម្នាក់ រងរបួសធ្ងន់ធ្ងរ វេលាម៉ោង ៣និង៣៥នាទី រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៦ មុខផ្សារព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមសម្តីពីបុរសអ្នកបើកម៉ូតូកង់បី(តុតុ) បានរៀបរាប់ឲដឹងថា មុនពេលកើតហេតុ គាត់បើកតាមបណ្តោយផ្លូវជាតិ៦ ទិសដៅពីកើតទៅលិច ខណះមកដល់មុខផ្សារព្រែកលៀប ស្រាប់តែមានរថយន្តក្រុង របស់ក្រុមហ៊ុនកៃឡា ពណ៍ក្រហមស ពាក់ស្លាកលេខភ្នំពេញ 3B-6868បើកបរដោយបុរាម្នាក់  មកពីក្រោយយ៉ាងលឿនបុកពីក្រោយ ម៉ូតូកង់បី(តុតុ)របស់គាត់ពេញទំហឹង រុញបន្តទៅបុក ម៉ូតូ Zommer-X ពាក់ស្លាកលេខភ្នំពេញ 1FC-7317 របស់នារីម្នាក់ ដែលជិះស្របទិសគ្នា នៅខាងមុខម៉ូតូកង់បី បណ្តាលឲម៉ូតូនារីរងគ្រោះដួលបត់ក្បាលម៉ូតូទៅក្រោយ ធ្វើអោយម៉ូតូកង់បី កាច់ចង្កេះ ក្រឡា​ប់​សង្កត់លើម៉ូតូនារីរងគ្រោះ បណ្តាលឲរបួសនារីធ្ងន់ធ្ងរ និងទៅប៉ះម៉ូតូម៉ាក ហុងដារឌ្រីមសង់សេ១២៥ ស៊េរី ០១៩ ពាក់ស្លាកលេខ ព្រៃវែង 1O-5117 ដែលចតនៅមុខកន្លែងលក់ទូរស័ព្ទបណ្តាលឲដួល ខូចខាតបន្តិចបន្ទួច។បន្ទាប់ពីបង្ករភ្លាម រថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បើកបរបន្តទៅបុកប្រមាណជាង១០០ម៉ែត្រទើបមានប្រជាពលរដ្ឋជួយឃាត់ជាប់ទាំងអ្នកបើកបរនិងរថយន្ត។នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបាន រថយន្តសាមុយ មន្ទីរពេទ្យកាល់ម៉ែត មកដឹកទៅសង្គ្រោះ។ ចំណែករថយន្តបង្ករ ម៉ូតូកង់បីនិងម៉ូតូ២គ្រឿងទៀត ត្រូវបានជំនាញចរាចរ​ណ៍​ខណ្ឌ សហការជាមួយចរាចរស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែង យកទៅរក្សាទុកអធិការដ្ឋានខណ្ណ្ឌជ្រោយចង្វារដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

Facebook Comments
Loading...