ក្នុងពេលប្រទេសកំពុងប្រយុត្តប្រឆាំងជម្ងឺកូវិដ១៩នេះ មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ

0
583

ភ្នំពេញ ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការបក្ស នៅសង្កាត់គោករកា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមាជិក សមាជិការបក្ស ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ ជាប្រចាំ​ពិសេស​នៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ហើមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ក្នុងពេលកំពុងប្រយុត្តប្រឆាំងជម្ងឺកូវិដ១៩នេះឡើយ។

លោកសុខ សម្បត្តិ បន្តថា បច្ចប្បន្នគណបក្សប្រជាជនកម្ពុជា កំពុងមានប្រជាប្រីយ៍ភាពខ្លាំង ទាំងក្នុងស្រុក និងក្រៅស្រុក ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រ​ធានគណបក្ស ដែលជាមេដឹកនាំជាតិដ៍ពូកែ កំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍នូវស្នាដៃជាច្រើន ដែលសម្តេចបានកសាងកន្លងមកនេះ។

លោកបន្ថែមថា ការចុះជួយបងប្អូនប្រជាពលរដ្ឋទាំងអស់តាមមូលដ្ឋាន មិនត្រូវប្រកាន់និន្នាការពណ៍សម្បុរអ្វីឡើយ ហើយសមាជិក សមាជិការគណបក្សសង្កាត់​គោករកាទាំងអស់ កុំដេកលក់ឲ្យ​សោះ ព្រោះការបោះឆ្នោតសង្កាត់ឆ្នាំ២០២២មិនយូទេ ដូច្នេះយើងត្រូវ​ពង្រឹ​ង​ខ្លួន​យើងចាប់ពីពេលនេះតទៅ ហើយ​ត្រូវតែ​បន្ត​សហការ និង​សាមគ្គី​ភាព​​ផ្ទៃក្នុង ដោះស្រា​យ​​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗឲ្យបានទាន់ពេលវេលា។

លោកបញ្ជាក់ថា ការកសាងវាពិតជាពិបាកហើយ ហើយការថែទាំគឺត្រូវតែរួមគ្នាបង្កើនមួយកម្រិតថែមទៀត ដើម្បី​គណៈបក្ស​ប្រ​ជាជនកម្ពុជាយើងទទួលជ័យជំនះនា​ការបោះឆ្នោតថ្នាក់​សង្កាត់​ឆ្នាំ​២០២២ និងការបោះ​ឆ្នោត​សកលឆ្នាំ២០២៣ខាងមុខបន្តទៀត។ ជាចុងក្រោយលោកសុខ សម្បត្តិ ក៍បានលើក​ឡើងផងដែរ​ ពី​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ក្រុម​ការងារ​ទាំង​អស់​នៅសង្កាត់គោករកា ដែលតែង​តែ​អនុ​វត្ត​នូវ​គោល​នយោបាយ​ទិស​ដៅ​របស់​គណ​បក្ស​ ​ពិសេស​ជា​ទូទៅ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋទូ​ទៅ ហើយ​ត្រូវខិតខំបន្ថែមទៀត។

នាព្រឹកថ្ងៃដដែលនោះដែរលោកសុខ សម្បត្តិ និងក្រុមការងារ បានផ្តល់អំណោយដល់គ្រួសារទីទាល់ក្រចំនួន១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ម៉ាស់១ប្រអប់ មី១កេស ថវិកា២០០០០រៀល ព្រមទាំងបានចែកម៉ាស់ដល់ប្រធានសាខាបក្សភូមិ សហគមន៍ ក្នុងម្នាក់ម៉ាស់១ប្រអប់ផងដែរ៕

Facebook Comments
Loading...