អាសូរបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម ពេលទៅឆ្លុះកង្កែបមេឃកំពុងភ្លៀង

0
1010

កំពង់ធំ អាសូរបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម័ ពេលមេឃកំពុងភ្លៀង ដែលបាននាំកូនប្រុសទៅឆ្លុះកង្កែបខាងត្បូងតំបន់វាលបុស្សលៀប វេលាម៉ោង ១៩ និង៣០នាទីយប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ស៊ត ប្រាក់ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជនជាតិខ្មែរ រស់នៅភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ តាមការបំភ្លឺពីឈ្មោះ ប្រាក់ វ៉ាន់ថា ភេទប្រុស អាយុ ១៥ឆ្នាំ ត្រូវជាកូន បានបញ្ជាក់ថា៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៧យប់ ខ្លួននិង ឪពុកបានចេញទៅឆ្លុះកង្កែបពេលមេឃកំពុងភ្លៀង ដោយខ្លួននិងឪពុកដើរឆ្លុះឆ្ងាយពីគ្នាចម្ងាយប្រហែល២៥ម៉ែត្រ ដល់ចំណុចខាងត្បូងតំបន់វាលលៀប ស្ថិតនៅភូមិស្រីរងិត ឃុំចំណាក្រោម ស្រាប់តែរន្ទះបានបាញ់ ឪពុករបស់ខ្លួន ហើយខ្លួនបានរត់ទៅមើល ឃើញឪពុកដួលផ្កាប់ មុខនិងដីស្លាប់ទៅហើយ និងបានរត់មកប្រាប់ម្តាយនៅឯផ្ទះ។

សមត្ថកិច្ចសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់បណ្តាលមកពីរន្ទះបាញ់ពិតមែន។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសព បានប្រគល់ជូនប្រពន្ធឈ្មោះ សាំង ស៊ីន យកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...